ជាតិ
មន្ត្រី​សង្ឃ​ជាន់ខ្ពស់​៣​អង្គ ត្រូវបាន​ប្រកាស​តែងតាំង​ជា «​សម្តេច​»
24, May 2018 , 9:19 pm        
រូបភាព
ពីឆ្វេងទៅស្តាំ៖ ព្រះអង្គ ជា សំអាង ព្រអង្គ ឃឹម សន និងព្រះអង្គ រ័ត្ន សា​រឿន
ពីឆ្វេងទៅស្តាំ៖ ព្រះអង្គ ជា សំអាង ព្រអង្គ ឃឹម សន និងព្រះអង្គ រ័ត្ន សា​រឿន
ដោយ: ថ្មីៗ
​ព្រះ​តេជគុណ ឃឹម សន ព្រះ​មេគណ​រាជធានី​ភ្នំពេញ ព្រ​តេជគុណ ជា សំអាង ព្រះ​មេគណ​ខេត្តកណ្តាល និង​ព្រះ​តេជគុណ រ័ត្ន សារឿន ព្រះ​អនុគណ​ខណ្ឌ​សែន​សុខ បានទទួល​គោរមងារ​ជា «​សម្តេចព្រះ​កិ​ត្ត​យស​»​។ ព្រះ​តេជគុណ ឃឹម សន ឡើងជា​សម្តេច​ព្រះពុទ្ធ​ជ័យ​មុនី ព្រះ​តេជគុណ ជា សំអាង ឡើងជា​សម្តេចព្រះ​ឧ​ត្ត​ម​មុនី ហើយ​ព្រះ​តេជគុណ រ័ត្ន សារឿន សម្តេចព្រះ​សាក្យមុនី​។



​ពិធី​ប្រកាស​តែងតាំង​គោរព​ងារ​ប្រគេន​មន្ត្រី​សង្ឃ​ជាន់ខ្ពស់​ទាំង​៣​អង្គ ត្រូវបាន​ប្រារព្ធ​ឡើង​នៅ​វត្ត​បទុម​វ​ត្ថី នា​ព្រឹក​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៨​។ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សម្តេច ប៊ុន រ៉ានី បាន​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​តែងតាំង និង​ស្រោចស្រព​ព្រះ​សុគន្ធវារី​ប្រគេន​ព្រះ​តេជគុណ​ទាំង​៣​ព្រះអង្គ​។

​គួររម្លឹកថា ព្រះ​តេជគុណ​ទាំង​៣​ព្រះអង្គ បានទទួល​គោរមងារ​ជា​សម្តេចព្រះ​កិត្តិយស តាមរយៈ​ព្រះរាជក្រឹត្យ កាលពី​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៨៕

អត្ថបទទាក់ទង



ព្រះអង្គ ឃឹម សន (រូបពីហ្វេស​ប៊ុកសម្តេច ហ៊ុន សែន)


ព្រះអង្គ ជា សំអាង (រូបពីហ្វេស​ប៊ុកសម្តេច ហ៊ុន សែន)


​ព្រះអង្គ រ័ត្ន សា​រឿន (រូបពីហ្វេស​ប៊ុកសម្តេច ហ៊ុន សែន)

Tag:
 សាសនា​
  គោរមងារ​សម្តេច​
© រក្សាសិទ្ធិដោយ thmeythmey.com