កីឡាជាតិ
ជាតិ
AFC អំពាវនាវរកក្រុមហ៊ុនដើម្បីដេញថ្លៃប្រព័ន្ធភ្លើងនៅកីឡដ្ឋានខេត្តកំពត
× សហព័ន្ធកីឡាបាល់ទ្វីបអាស៊ី (AFC) តាមរយៈគេហទំព័រផ្លូវការរបស់ខ្លួន បានប្រកាសរកក្រុមហ៊ុនសម្រាប់ចូលរួមដេញថ្លៃគម្រោងសាងសង់ប្រព័ន្ធភ្លើងបំភ្លឺទីលាននៃកីឡដ្ឋានខេត្តកំពត។
គម្រោងរបស់ AFC ដែលអនុវត្តដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (AFC) នឹងបំពាក់នូវប្រព័ន្ធភ្លើងបំភ្លឺ (Floodlight System) កីឡដ្ឋានខេត្តកំពត ដែលស្ថិតនៅភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត។
AFC បានអំពាវនាវដល់អ្នកចាប់អារម្មណ៍ដេញថ្លៃទាំងអស់សម្រាប់គម្រោង ផ្ញើរអ៊ីម៉ែលទៅកាន់ ឲ្យបានមុនថ្ងៃពុធ ទី៦ ខែមិថុនា ឆ្នាំ២០១៨ ៕
Tag:
AFC
កីឡដ្ឋានខេត្តកំពត
© រក្សាសិទ្ធិដោយ thmeythmey.com