ជាតិ
EDC ផ្អាក​ចរន្ត​ក្នុង​សង្កាត់​មួយចំនួន​នៅ​ភ្នំពេញ​ដល់​ថ្ងៃទី​២៧ ខែឧសភា​
25, May 2018 , 12:39 pm        
រូបភាព
​អគ្គិសនី​កម្ពុជា (EDC) ប្រកាស​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​បណ្តោះអាសន្ន នៅ​កន្លែង​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៨ ដើម្បី​ដំឡើង​បរិក្ខារ​អគ្គិសនី​ថ្មី ។​



​សេចក្តីជូនដំណឹង របស់​អគ្គិសនី​កម្ពុជា បាន​ឲ្យ​ដឹងថា តំបន់​ភ្លើង​ដែល​នឹងត្រូវ​បិទ នៅ​ថ្ងៃទី​២៥ ខែឧសភា មាន​តំបន់​ភ្លើង​លេខ PT០៣៧  ក្នុង​សង្កាត់​ចោមចៅ​៣, តំបន់​ភ្លើង​មួយចំនួន​នៅក្នុង​សង្កាត់​ដង្កោ សង្កាត់​ព្រៃ​ស ,​តំបន់​មួយចំនួន​នៅ​សង្កាត់​ភ្នំពេញ​ថ្មី​, សង្កាត់​ក្រាំងធ្នង់ និង​តំបន់​ភ្លើង​មួយចំនួន​នៅ​សង្កាត់​ស្ទឹងមានជ័យ​ទី​១ និង​ទី​២​។​

​តំបន់​ភ្លើង​ដែល​នឹងត្រូវ​បិទ នៅ​ថ្ងៃទី​២៦ ខែឧសភា មាន​តំបន់​ភ្លើង​លេខ P១៩២៨, P១០១៩, P២០៣៩ ក្នុង​សង្កាត់​គោក​រកា , តំបន់​ភ្លើង​លេខ ប​.​ត​០៦០, PT១២៤៤ ក្នុង​សង្កាត់​ជ្រោយចង្វារ​, , តំបន់​ភ្លើង​មួយចំនួន នៅក្នុង​សង្កាត់​ចោមចៅ​ទី​៣ និង​តំបន់​ភ្លើង​មួយចំនួនទៀត​នៅក្នុង​សង្កាត់​និរោធ​។​

​តំបន់​ភ្លើង​ដែល​នឹងត្រូវ​បិទ នៅ​ថ្ងៃទី​២៧ ខែឧសភា មាន​តំបន់​ភ្លើង​លេខ PT១២៦៥ នៅ​ស្រុក​កៀនស្វាយ​, តំបន់​ភ្លើង​ក្នុង​សង្កាត់​ជ្រោយចង្វារ​, សង្កាត់​ព្រែកលៀប​, សង្កាត់​តាសេក​, តំបន់​ភ្លើង​នៅ​សង្កាត់​ឬ​ស្សី​កែវ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ សង្កាត់​ច្រាំង​ចំរេះ​ទី​១-​ទី​២, តំបន់​ភ្លើង​ក្នុង​សង្កាត់​ក្រាំ​ធ្នង់​, សង្កាត់​កា​កាប​ទី​១-​ទី​២ និង​តំបន់​ភ្លើង​នៅក្នុង​សង្កាត់​ច្បារអំពៅ​ទី​១-​ទី​២ ៕

 


Tag:
 ​អគ្គិសនី​
© រក្សាសិទ្ធិដោយ thmeythmey.com