ជាតិ
លោក ចៅ វាសនា អ្នកស្រាវជ្រាវ​អក្សរសាស្ត្រ​ពន្យល់​ពី​របៀប​ប្រើ​ភាសា​នៅក្នុង​ផ្ទះបាយ​ខ្មែរ​
25, May 2018 , 7:39 pm        
រូបភាព
លោក ចៅ​ វាសនា  សាស្ត្រាចារ្យ​ផ្នែក​អក្សរសាស្រ្តខ្មែរ​ កំពុង​ពន្យល់ពាក្យ ក្នង​កម្មវិធី​ ភាសាក្នុង​ផ្ទះ​បាយ​ខ្មែរ
លោក ចៅ​ វាសនា សាស្ត្រាចារ្យ​ផ្នែក​អក្សរសាស្រ្តខ្មែរ​ កំពុង​ពន្យល់ពាក្យ ក្នង​កម្មវិធី​ ភាសាក្នុង​ផ្ទះ​បាយ​ខ្មែរ
ដោយ:
​ភ្នំពេញ​៖ លោក ចៅ វាសនា អ្នកស្រាវជ្រាវ​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ និង​ជា​សាស្ត្រាចារ្យ​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​ចែករំលែក​បទពិសោធន៍​ពី​របៀប​ប្រើប្រាស់​ភាសា​ខ្មែរ ដែល​រៀបចំឡើង​ដោយ​ពុទ្ធសាសនា​បណ្ឌិត្យ នៃ​ក្រសួង​ធម្មការ និង​សាសនា ស្តីអំពី «​ភាសា​ក្នុង​ផ្ទះបាយ​ខ្មែរ​» ក្នុង​គោលបំណង​សើរើ​ពាក្យ​ខ្មែរ​ដែលមាន​តាំងពី​យូរលង់ ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ យល់ដឹង​ពី​អក្សរសាស្ត្រ​ខ្មែរ​។



​លោក ចៅ វាសនា បាន​ឲ្យ​ដឹងថា កម្មវិធី​នេះ នឹង​ជួយ​ឲ្យ​ពលរដ្ឋ​ដឹង​ច្បាស់​ពី​ពាក្យពេចន៍ អក្សរ​ខ្មែរ ក្នុង​ភាសា​ផ្ទះបាយ ឬ​ជា​ភាសា​ទូទៅ និង​បាន​យល់ដឹង​ពីអ្វី​ទៅជា​ពាក្យ​ខ្មែរ​ពី​ដើម និង​អ្វី​ទៅជា​ពាក្យ​កម្ចី​ពី​បរទេស​។ សាស្ត្រាចារ្យ​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ​រូបនេះ បាន​បន្ថែមថា ពាក្យ​ជាច្រើន​ដែល​ពលរដ្ឋ​ខ្មែរ ប្រើ​មិនបាន​ត្រឹមត្រូវ ហើយ​ក៏មាន​ពាក្យ​កម្ចី​ជាច្រើន​ទៀត​ដែល​ខ្មែរ យកមកប្រើ​ជាជាង​ពាក្យ​ខ្មែរ​ដើម​ផងដែរ​។
 
​ជា​សាស្ត្រាចារ្យ​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ លោក ចៅ វាសនា បាន​ពន្យល់​ពាក្យ «​ជើង​កាន​» ជា​ពាក្យ​ខ្មែរ ហើយ​លោក​បាន​បង្ហាញថា ពាក្យ «​ជើង​កាន​» ពលរដ្ឋ​ខ្មែរ បាន​ប្រែពាក្យ​នេះ ទៅជា​ពាក្យ «​ចង្ក្រាន​» ជំនួស​វិញ មានន័យថា ជា​របស់​តម្កល់​ឆ្នាំង ដើម្បី​ចម្អិន​អាហារ​។ ហើយ​មាន​ពាក្យ​ដទៃទៀត​ដែល​ប្រើ​ជា ភាសា​ក្នុង​ផ្ទះបាយ តែ​មិនមែនជា​ពាក្យ​ខ្មែរ​ទេ តែ​ខ្មែរ​និយម​យក​ប្រើ ដោយ​ពាក្យ​ទាំងនោះ​រួមមាន​ដូចជា ចុងភៅ​,​មី​ទាញ​, មី​តុង​យុំា,​សម្លការី​, សម្លចាប់ឆាយ ជាដើម​៕


Tag:
 ចៅ វាសនា​
  ភាសា​ផ្ទះបាយ​ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com