ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល​យល់ព្រម​លើ​គម្រោង​អគ្គិសនី​ធ្យូងថ្ម និង​សូ​ឡា នៅ​ព្រះសីហនុ និង​កំពង់ស្ពឺ​
25, May 2018 , 5:07 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ គណៈរដ្ឋមន្ត្រី បានអនុម័ត​គាំទ្រ​លើ​គម្រោង​វិនិយោគ​សាងសង់​រោងចក្រ​ផលិត​អគ្គិសនី​ដុត​ធ្យូងថ្ម​អានុភាព ៧០០​មេ​ហ្គា​វ៉ា​ត់ នៅ​ខេត្ត​ព្រះសីហនុ និង​គម្រោង​សង់រោង​ចក្រ​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ​អានុភាព ៦០​មេ​ហ្គា​វ៉ា​ត់ នៅ​ខេត្តកំពង់ស្ពឺ​។



​គម្រោង​ទាំងពីរ​នេះ​ត្រូវ​បានអនុម័ត​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃទី​២៥​ខែឧសភា​នេះ ក្រោម​អ​ធីប​តី​ភាព​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។ នេះ​បើតាម​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​លើ​ហ្វេ​ស​ប៊ុ​កលោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី​៕


Tag:
 អគ្គិសនី
© រក្សាសិទ្ធិដោយ thmeythmey.com