ជាតិ
ចិនបានផ្តល់ថវិកា ២,៥លានដុល្លារ ក្នុងការលុបបំបាត់គ្រាប់មីននៅកម្ពុជា រូបពីទំព័រហ្វេសបុក HENG Ratana
× ភ្នំពេញ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានទទួលថវិកាចំនួន ២,៥លានដុល្លារ ដែលជា ជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។ ថវិកា ដែលចិនផ្តល់ឲ្យនេះ គឺក្នុងគម្រោងលុបបំបាត់មីននៅកម្ពុជា សម្រាប់រយៈពេល១ឆ្នាំ ដែលត្រូវអនុវត្តពីខែឧសភា ឆ្នាំ២០១៨ ដល់ ខែឧសភា ឆ្នាំ២០១៩។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់CMAC ចុះថ្ងៃទី២៤ ខែឧសភា។
សេចក្តីប្រកាសព័ត៌មានដដែលនេះបញ្ជាក់ថា ថវិកាដែលចិនផ្តល់ឲ្យCMAC គឺស្ថិតនៅក្នុងការ គាំទ្រសកម្មភាពការងារសំខាន់ៗ៣ រួមមាន៖ ទី១/ បោសសំអាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅខេត្តព្រះវិហារ ស្ទឹងត្រែង សៀមរាប និងខេត្តកំពង់ធំ ព្រមទាំងអន្តរាគមន៍ចាំបាច់ និងតម្រូវការបន្ទាន់ ទៀតផងស។ ទី២/ ស្រាវជ្រាវព័ត៌មានគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅខេត្តជាប់បឹងទន្លេសាប ចំនួន៨៤០ភូមិ។ ទី៣/ ពង្រឹងសមត្ថភាពជំនាញកំចាត់មីន នៃវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីន និងមណ្ឌលសុនខហិតមីន៕
© រក្សាសិទ្ធិដោយ thmeythmey.com