ជាតិ
សង្គមជាតិ
ផ្ទះ​ជាង​៣០០​ខ្នង នៅ​កំពង់ចាម និង​ជាង​៦០​ខ្នង​នៅ​ព្រៃវែង បាន​ខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់​
27, May 2018 , 1:00 pm        
រូបភាព
រូបពីអគ្គស្នងការនគរបាលជាតិ
រូបពីអគ្គស្នងការនគរបាលជាតិ
ផ្ទះ​របស់​ប្រជាពលរដ្ឋ ក្នុងស្រុក​បាធាយ ខេត្តកំពង់ចាម ចំនួន​១៨​ខ្នង បាន​រលំ​និង​២៩៩​ខ្នង ទៀត បាន​របើក​ដំបូល ដោយសារតែ​ភ្លៀង​និង​ខ្យល់​កន្ត្រាក់ កាលពី​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៨​។ នេះ​ជាការ​អះអាង​របស់លោក កែវ វី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។


 
​លោក កែវ វី បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា ប្រជាពលរដ្ឋ​២​នាក់ បាន​រងរបួស ដោយសារតែ​គ្រោះមហន្តរាយ​នេះ​។ លោក បន្ថែមថា លោក មិនទាន់​ទទួលបាន​របាយការណ៍​ផ្លូវការ​នោះទេ ជុំវិញ​ផ្ទះ​របស់​ប្រជាពលរដ្ឋ នៅ​ខេត្តព្រៃវែង ដែល​រង​ការខូចខាត​។ 
 
​ប៉​ន្តែ អ្នកនាំពាក្យ​រូបនេះ បានទទួល​ព័ត៌មាន​តាម​ទូរ​សព្ទ ដោយ​ដឹងថា​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន​៦៨​ខ្នង នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង បាន​ខូចខាត ដោយសារតែ​គ្រោះធម្មជាតិ​។ 
 
​លោក និយាយ​យ៉ាង​ដូច្នេះ​ថា​៖«​ឲ្យ​តែមាន​ហេតុការណ៍​កើតឡើង កងកម្លាំង តែង​ចុះទៅ​ធ្វើ​អន្តរាគមន៍​ជួយ​ប្រជាពលរដ្ឋ ដោយ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​។ ​តាម​ខេត្ត មាន​សា​ខា​កាកបាទក្រហម​ ដែល​អាច​ផ្តល់ជំនួយ​ភ្លាមៗ​»៕ 
 

Tag:
 គ្រោះធម្មជាតិ​
  ខ្យល់​កន្ត្រាក់​
© រក្សាសិទ្ធិដោយ thmeythmey.com