ជាតិ
បោះឆ្នោត
នយោបាយជាតិ
ប្រធានគណបក្សឆន្ទៈខ្មែរ ចង់ធ្វើជាជម្រើសថ្មីសម្រាប់ពលរដ្ឋ ជំនួសលោក សម រង្ស៊ី និងសម្ដេច ហ៊ុន សែន
× ភ្នំពេញ៖ គណបក្សឆន្ទៈខ្មែរ លោក គង់ មុនីកា បង្កើតឡើងទើបបានរយៈពេល១ខែ សម្រាប់ការចូលរួមការបោះឆ្នោតខាងមុខ។ គណបក្សឆន្ទៈខ្មែរ ត្រូវបានគណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប) ទទួលស្គាល់ជាផ្លូវការហើយ ។
ប្រធានគណបក្សឆន្ទៈខ្មែរ លោក គង់ មុនីកា បាននិយាយថា ការបង្កើតគណបក្សថ្មីនេះ គឺដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការរំលាយ។ លោក គង់ មុនីកា បានបញ្ជាក់ថា ការចូលរួមប្រកួតប្រជែងការបោះឆ្នោតខាងមុខនេះ គឺមិនមែនលោក ស្អប់លោក សម រង្ស៊ី និងសម្ដេច ហ៊ុន សែន ទេ ប៉ុន្តែលោក ចង់ក្លាយជាជម្រើសថ្មី សម្រាប់ប្រជាពលរដ្ឋ ។
សូមលោក-អ្នកនាង ស្ដាប់កិច្ចសម្ភាសរវាងលោក រំដួល ចិត្រា អ្នកសារព័ត៌មានថ្មីៗ និងលោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ ជុំវិញគោលជំហរគណបក្ស សម្រាប់ការចូលរួមការបោះឆ្នោតខាងមុខនេះ ដូចតទៅ៖
Tag:
គង់ មុនីកា
គង់ គាំ
គណបក្សឆន្ទៈខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com