ជាតិ
សមត្ថកិច្ច ចាប់បានរថយន្ត ដែលដឹកសត្វអន្សង៧០ក្បាល និងអណ្តើកជាង៦០០ក្បាល
× សមត្ថកិច្ច ចាប់បានរថយន្តមួយ ដែលដឹកសត្វព្រៃ២ប្រភេទ គឺសត្វអន្សង៧០ក្បាល និងសត្វអណ្តើកជាង៦០០ក្បាល ពីប្រទេសថៃចូលមកកម្ពុជា តាមច្រករបៀង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨។ នេះបើតាមអគ្នស្នងការនគរបាលជាតិ។
សមត្ថកិច្ច ចាត់ទុកការនាំចូលសត្វព្រៃ ថាជាអំពើខុសច្បាប់។ អគ្គស្នងការនគរលបាលជាតិ បានចុះផ្សាយថា សត្វព្រៃទាំងនោះ ត្រូវបានប្រគល់ឲ្យមន្ត្រីរដ្ឋបាលព្រៃឈើខេត្ត ដើម្បីយកទៅប្រលែងនៅកន្លែងមានសុវត្ថិភាព។
ចំណែកអ្នកបើករថយន្តម្នាក់ឈ្មោះ សោម កែវ ត្រៀមបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។ លោក សោម កែវ សារភាពប្រាប់សមត្ថកិច្ចថា លោក ស៊ីឈ្នួលបើករថយន្តដឹកសត្វព្រៃ ឲ្យឈ្មួញម្នាក់ឈ្មោះ ជីម និងឈ្មោះ ភ័ណ នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ៕
© រក្សាសិទ្ធិដោយ thmeythmey.com