តើ​«​ផ្លូវ​ឯកជន​» និង​«​ផ្លូវ​សាធារណៈ » គេ​សម្គាល់​ដូចម្តេច​?

ជាតិ
រថយន្ត
សុវត្តិភាព ចរាចរណ៍
តើ​«​ផ្លូវ​ឯកជន​» និង​«​ផ្លូវ​សាធារណៈ » គេ​សម្គាល់​ដូចម្តេច​?
28, May 2018 , 8:19 pm         2968
រូបភាព
ដោយ: ថ្មីៗ
​មាត្រា​៥ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក បាន​ពន្យល់ថា «​ផ្លូវ​សាធារណៈ​» ជា​ផ្លូវ​សម្រាប់​បើក​ឲ្យ​ធ្វើ​ចរាចរណ៍​ទូទៅ ជា​សាធារណៈ​។ ចំណែកឯ​«​ផ្លូវ​ឯកជន​» ត្រូវបាន​មាត្រា​ដដែល​ពន្យល់ថា ជា​ផ្លូវ​កសាង​ដោយ​ឯកជន ដែល​ចែកចេញជា​ពីរ ទី​១. ផ្លូវ​ឯកជន​ដាក់​ឲ្យ​ចរាចរណ៍​ជា​សាធារណៈ គឺជា​ផ្លូវ​ដែល​បើក​ឲ្យ​ចរាចរណ៍​ជាទូទៅ ដែល​បាន​សាងសង់ ឬ​ជួសជុល​ដោយ​ឯកជន​តាម​កិច្ចសន្យា​ជាមួយ​រដ្ឋ​។ និង​ទី​២. ផ្លូវ​ឯកជន​មិន​បើក​ឲ្យ​ធ្វើ​ចរាចរណ៍​ជា​សាធារណៈ  គឺជា​ច្រក​ផ្លូវ បម្រុង​ទុក​សម្រាប់​បម្រើ​ការងារ​ក្នុង​ទី​បរិវេណ​ណាមួយ ដូចជា​ច្រក​គេហដ្ឋាន រោងចក្រ សហគ្រាស ឬ​ទីលាន​បរិវេណ​ផ្សេងៗ​៕




Tag:
 ចរាចរណ៍​
 ​ផ្លូវ​
 ​រថយន្ត​
 ​យានយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev123next