ជាតិ
បទសម្ភាសន៍
វីដេអូ
កង​រក្សា​សន្តិភាព​ជាង​១​លាន​នាក់ បាន​បំពេញបេសកកម្ម​មនុស្ស​ធម៌​ក្នុង​រយៈពេល ៧០​ឆ្នាំកន្លងមក​
29, May 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ឆ្នាំ​១៩៤៨ ដល់ ឆ្នាំ​២០១៨ ក្នុង​រយៈពេល​៧០​ឆ្នាំនេះ មាន​កងទ័ព​ស្ម័គ្រចិត្ត​ដែលជា​យោធា នគរបាល ជន​ស៊ីវិល ទាំងប្រុស​ទាំង​ស្ត្រី សរុប​ជាង​១​លាន​នាក់​ហើយ​ដែល​បាន​ចូលរួម​ក្នុង​សកម្មភាព​មនុស្សធម៌​ក្រោម​ឆ័​ត្រ​នៃ​អង្គការសហប្រជាជាតិ​។ ក្នុង​រយៈពេល​៧០​ឆ្នាំ​មកនេះ កង​រក្សា​សន្តិភាព​ជាង ៣៧០០​នាក់​បាន​បាត់​បង់ជីវិត​ដើម្បី​បុព្វហេតុ​សន្តិសុខ និង​សន្តិភាព​ពិភពលោក ក្នុងចំណោម​នោះ​មាន​កងទ័ព​មួក​ខៀវ ១២៩​នាក់​បាន​បាត់​បង់ជីវិត​កាលពី​ឆ្នាំ​២០១៧​កន្លងទៅ​។



​ដូច​រៀងរាល់ឆ្នាំ​ដែរ ថ្ងៃទី​២៩​ខែឧសភា គឺជា​ទិវា​ដឹងគុណ​កង​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​។ ប្រធានបទ​ឆ្នាំ​២០១៨​នេះ​គឺ «៧០​ឆ្នាំ​នៃ​បេសកកម្ម និង​ការលះបង់​»​។ ក្នុងចំណោម​ប្រទេស​ទាំង​១២៤ ដែល​បាន​ចូលរួម​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​ក្នុង​ពិភពលោក ក៏មាន​ប្រទេស​កម្ពុជា​ដែរ​។ មាន​កង​រក្សា​សន្តិភាព​នៃ​អង្គការសហប្រជាជាតិ​ពី​ប្រទេស​កម្ពុជា​ដែល​បាន​ពលី​ជីវិត​ក្នុង​បេសកកម្ម​មនុស្សធម៌​នោះដែរ​។​

​ដើម្បី​រំ​ឮ​ក​គុណ កងទ័ព​មួក​ខៀវ​នៃ​អង្គការសហប្រជាជាតិ និង​កងទ័ព​មួក​ខៀវ​ពី​កម្ពុជា​ផង​នោះ លោកស្រី ផូ​លីន ថា​ម៉េ​ស៊ី​ស (Pauline TAMESIS) ដែលជា​ប្រធាន​អង្គការសហប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា បានធ្វើ​សេចក្តីថ្លែងការណ៍​ផ្ញើជូន​ពួកគេ​។​

​សូម​ទស្សនា​សេចក្តីថ្លែងការណ៍​របស់​លោកស្រី Pauline TAMESIS



 




Tag:
 Pauline TAMESIS
  UNRC
  UNDP
  UN peacekeepers Day
© រក្សាសិទ្ធិដោយ thmeythmey.com