ជាតិ
មណ្ឌលផ្ដល់សេវាបណ្ណបើកបរ នៅផ្សារទំនើបអ៊ីអន២ ចាប់ដំណើរការថ្ងៃទី៣០ខែឧសភា
× ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងដាក់ឲ្យដំណើរការសាកល្បងមណ្ឌលផ្ដល់សេវាបណ្ណបើកបរ នៅផ្សារទំនើប Aeon Mall2 ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣០ខែឧសភា តទៅ។ នេះបើតាមប្រភពពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី។
គួរបញ្ជាក់ថា កាលពីពាក់កណ្ដាលឆ្នាំ២០១៦ កន្លង ក្រសួងសាធារណការ បានដាក់ឲ្យប្រើប្រាស់មណ្ឌលប្ដូរ និងពន្យារបណ្ណបើកបរ នៅផ្សារទំនើប Aeon ដែលមណ្ឌលនេះកំពុងផ្ដល់សេវាដល់ពលរដ្ឋ រហូតមកដល់សព្វថ្ងៃ៕
© រក្សាសិទ្ធិដោយ thmeythmey.com