ជាតិ
បទសម្ភាសន៍
វីដេអូ
ឆ្នាំនេះ​ទឹកឃ្មុំ សម្បូរ​ជាង​ឆ្នាំមុន ដោយសារ​មាន​ភ្លៀង​កក់ខែ​ច្រើន​
29, May 2018 , 8:39 am        
រូបភាព
​ភ្នំពេញ​៖ អាកាសធាតុ​អំណោយផល បានធ្វើ​ឲ្យ​ទឹកឃ្មុំ​ព្រៃ ទទួលបាន​ផល​ច្រើនជាង​បណ្ដា​ឆ្នាំមុនៗ​។ ភ្លៀង​ធ្លាក់​ខែ​ច្រើន ធ្វើ​ឲ្យ​រុក្ខជាតិ​នានា​នៅក្នុង​ព្រៃ​លូតលាស់ ដែល​ផ្ដល់ឱកាស​ឲ្យ​ឃ្មុំ​អាច​ក្រេប​លម្អងផ្កា ឬ​រុក្ខជាតិ​ផ្សេងៗ​កាន់តែច្រើន​។ បើ​លោក សាត វី​រ៉ៃ មន្ត្រី​អភិវឌ្ឍ​សហគ្រាស​ជាន់ខ្ពស់​នៃ​អង្គការ  NTFP-EP ការប្រមូល​ទឹកឃ្មុំ​ក្នុងឆ្នាំនេះ ទទួលបាន​ផល​ច្រើន ដោយសារ​កត្តា​ធនធាន​ព្រៃឈើ និង​អាកាសធាតុ​។ លោក វី​រ៉ែ បន្ថែមថា ខេត្ត​ដែល​សម្បូរ​ទឹកឃ្មុំ​ច្រើនជាងគេ រួមមាន​ខេត្តមណ្ឌលគិរី និង​ខេត្តកោះកុង​។



​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន Thmeythmey លោក សាត វី​រ៉ៃ មន្ត្រី​អភិវឌ្ឍ​សហគ្រាស​ជាន់ខ្ពស់​នៃ​អង្គការ NTFP-EP បាន​បញ្ជាក់ថា ទឹកឃ្មុំ​នៅតាម​បណ្ដា​ខេត្ត​មួយចំនួន មាន​រសជាតិ​ខុសគ្នាៗ ប៉ុន្តែ​ភាពជា​ឱសថ​របស់​វា​នៅតែ​ល្អ​។ លោក សាត វី​រ៉ៃ បន្តថា ទឹកឃ្មុំ​ខេត្តមណ្ឌលគិរី មាន​រសជាតិ​ផ្អែម​មុត ដោយ​ខុសពី​ខេត្តព្រះវិហារ ដែលមាន​រសជាតិ​ផ្អែម​ស្រាល ឯ​ខេត្តកោះកុង​វិញ មាន​រសជាតិ​ផ្អែម​តិចៗ​និង​ជាតិ​ល្វីង​។

​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនា​បទសម្ភាសន៍​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកយកព័ត៌មាន thmeythmey.com ជាមួយ​លោក សាត វី​រ៉ៃ មន្ត្រី​អភិវឌ្ឍ​សហគ្រាស​ជាន់ខ្ពស់​នៃ​អង្គការ NTFP-EP ដូចតទៅ​៖




Tag:
 ទឹកឃ្មុំ​
  សម្បូរ​
  ភ្លៀង​
© រក្សាសិទ្ធិដោយ thmeythmey.com