ពីនេះ ពីនោះ
«ប្រព្រិច», «ប្រប្រិច», «ប៉ព្រិច», «ប៉ប្រិប» និង«ប៉ប្រិច» ពាក្យណាច្បាស់លាស់ថាត្រូវ?
× ពាក្យដែលបញ្ចាក់ថាច្បាស់លាស់ជាងគេ គឺជាពាក្យ «ប៉ប្រិប» និង «ប៉ប្រិច» ដែលត្រឹមត្រូវទៅតាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ពិតប្រាកដ។
សម្តេចព្រះសង្ឃរាជ ជួន ណាត បានឲ្យនិយមន័យពាក្យ «ប៉ប្រិប» និង«ប៉ប្រិច» ជាកិរិយាសព្ទ កម្រើកត្របកភ្នែកបើបបិទៗយ៉ាងរហ័ស។ សូមមើលកុំប៉ប្រិចភ្នែកឲ្យសោះ ព្រោះវាអស្ចារ្យខ្លាំងណាស់។ បើជាឧទានសព្ទ មានន័យថា សូរឮប្រិចៗ ឬប្រិបៗរឿយៗ។ គេអាចនិយាយថា ប៉ប្រឹប ឬសស្រឹបក៏បាន៕
© រក្សាសិទ្ធិដោយ thmeythmey.com