ជាតិ
សេដ្ឋកិច្ច
ខ្សែរថភ្លើងភាគខាងលិចទាំងស្រុង នឹងដំណើរការនៅដើមខែកក្កដា ខាងមុខនេះ 
×![]()
ភ្នំពេញ៖ បន្ទាប់ពីដាក់ឲ្យប្រើប្រាស់ជាបន្តបន្ទាប់នូវកំណាត់ខ្សែរថភ្លើង ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសថា ខ្សែរថភ្លើងភាគខាងលិចទាំងស្រុងភ្នំពេញ-ប៉ោយប៉ែត ប្រវែង៣៨៦គីឡូម៉ែត្រ នឹងដំណើរការ នៅថ្ងៃទី៤ខែកក្កដា ខាងមុខនេះ។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងយ៉ាងដូចថា៖«ខ្ញុំសូមសន្យានឹងប្រជាពលរដ្ឋថា នៅថ្ងៃទី៤ខែកក្កដា ខាងមុខនេះ នឹងមានការតភ្ជាប់ផ្លូវដែករបស់យើង កំណត់ចុងក្រោយពីខេត្តពោធិ៍សាត់ ទៅដល់ភ្នំពេញតែម្ដង»។
លោក ស៊ុន ចាន់ថុល បានប្រកាសព័ត៌មាននេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាបណ្ដោះអាសន្នខ្សែរថភ្លើងបាត់ដំបង-ពោធិ៍សាត់ នៅថ្ងៃទី២៩ខែឧសភានេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com