កីឡាជាតិ
ជាតិ
កីឡា​ជាតិ​៖ អត្ត​ព​លិ​ក​ក្រសួងមហាផ្ទៃ​ឈរ​ចំណាត់ថ្នាក់​លេខ​១​លើ​ប្រភេទ​កីឡា​វ៉ូ​វី​ណា​ម​
30, May 2018 , 8:59 am        
រូបភាព
ដោយ:
​កីឡា​វ៉ូ​វី​ណា​ម​បានបញ្ចប់​បេសកកម្ម​របស់ខ្លួន​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​២ កាលពី​រសៀល​ថ្ងៃទី​២៨ ឧសភា ឆ្នាំ​២០១៨​។ ក្នុងចំណោម​អត្ត​ព​លិ​ក​៩​ក្រសួង​រាជធានី​ខេត្ត​ចូលរួម អត្ត​ព​លិ​ក​ក្រសួងមហាផ្ទៃ​ឈរ​ចំណាត់​លេខ​១​ក្នុង​តារាង​មេដាយ​សរុប រីឯ​អត្ត​ព​លិ​ក​ក្រសួងការពារជាតិ ខេត្តស្វាយរៀង និង​កណ្តាល​ឈរ​ពីក្រោយ​ជា​បន្តបន្ទាប់​។



​ក្រុម​អត្ត​ព​លិ​ក​ក្រសួងមហាផ្ទៃ ឈរ​ចំណាត់ថ្នាក់​លេខ​១​ក្នុង​តារាង​មេដាយ​សរុប​ប្រចាំ​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​២ លើ​ប្រភេទ​កីឡា​វ៉ូ​វី​ណា​ម ក្រោយ​ឆ្លងកាត់​ការប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​រយៈ​៤​ថ្ងៃ​ដណ្តើមបាន​មេដាយមាស​២ ប្រាក់​២ និង​សំរឹទ្ធ​៣​។ អត្ត​ព​លិ​ក​ក្រសួងការពារជាតិ​ឈរ​ចំណាត់ថ្នាក់​លេខ​២ ក្រោយ​ឈ្នះ​មេដាយមាស​២ និង​សំរឹទ្ធ​២ ខណៈ​អត្ត​ព​លិ​ក​ខេត្តស្វាយរៀង​ឈរ​ជំណាត់​ថ្នាក់​លេខ​៣ ក្រោយ​ឈ្នះ​មេដាយមាស​១ ប្រាក់​៣ និង​សំរឹទ្ធ​២​។


លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ​ យុវជននិងកីឡាបំពាក់មេដាយជូនកីឡាករជ័យលាភី

​ចំណែក​អត្ត​ព​លិ​ក​ខេត្តកណ្តាល​ក្រោយ​ឈ្នះ​មេដាយមាស​១ ប្រាក់​២ និង​សំរឹទ្ធ​៣ ទទួលបាន​ចំណាត់ថ្នាក់​លេខ​៤​។ ក្រៅពីនេះ​អត្ត​ព​លិ​ក​ខេត្តព្រៃវែង​ដណ្តើមបាន​មេដាយមាស​១ ប្រាក់​២, រាជធានី​ភ្នំពេញ និង​កំពង់ចាម​ដណ្តើមបាន​មេដាយមាស​១ ប្រាក់​១ និង​សំរឹទ្ធ​១, ខេត្តកំពង់ឆ្នាំង​ទទួលបាន​មេដាយមាស​១ និង​សំរឹទ្ធ​៣ និង​ខេត្តកំពត​ដណ្តើមបាន​មេដាយមាស​១ និង​សំរឹទ្ធ​១​។


លោកឧកញ៉ា រ័ត្ន សុខន ប្រធានសហព័ន្ធកីឡាវ៉ូវីណាម​កម្ពុជាបំពាក់មេដាយជូនម្ចាស់ជ័យលាភី

​បន្ទាប់ពី​ប្រកួត​យ៉ាង​ស្វិតស្វាញ​នៅ​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ​អស់​រយៈពេល​៤​ថ្ងៃ​ពោលគឺ​ចាប់ពី​ថ្ងៃទី​២៥ ឧសភា កីឡា​វ៉ូ​វី​ណា​ម​បានបញ្ចប់​បេសកកម្ម​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​២​ជា​ស្ថាពរ​កាលពី​ថ្ងៃទី​២៨ ឧសភា ឆ្នាំ​២០១៨៕


Tag:
 វ៉ូ​វី​ណា​ម​
  កីឡា​ជាតិ​លើក​ទី​២
  National Games
© រក្សាសិទ្ធិដោយ thmeythmey.com