ពីនេះ ពីនោះ
សម្តេចព្រះសង្ឃរាជ ជួន ណាត បកស្រាយ​ពាក្យ «​ធំ​» សម្រាប់​ហៅ​អ៊ំ​ប្រុស​ស្រី
02, Jun 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពលរដ្ឋ​ខ្មែរ​រស់នៅ​តាម​ស្រុកស្រែ​ចំការ ដែលមាន​សាច់ញាតិ​ជាប់​ស្រ​ឡាយ​គ្នា​មិន​ថា ខាង​ប្តី​ក្តី ឬ​ខាង​ប្រពន្ធ​ក្តី ឬ​អ្នក​ដែល​មិន​ជាប់​សាច់ញាតិ​ក្តី ជាទូទៅ​សុទ្ធតែ​ហៅ អ៊ំ​ប្រុស​ស្រី​ខ្លួនឯង​ថា «​ធំ​ប្រុស ធំ​ស្រី​»​។ នេះ​បើតាម​ការបកស្រាយ​រប​ស់​សម្តេចព្រះសង្ឃរាជ ជួន ណាត​។



​តាម​ការលើកឡើង​រប​ស់លោក​ដដែល បាន​ឲ្យ​ដឹងថា ពលរដ្ឋ​ខ្មែរ​ពីរ​ប្រភេទ ដែល​រស់​នៅតាម​ទីជនបទ និង​ទីក្រុង​ភ្នំពេញ មាន​ការហៅ​អ៊ំ​ប្រុស​ស្រី​ផ្សេងគ្នា​។ អ្នកស្រុក​ស្រែចំការ ហៅ​អ៊ំ​ប្រុស​ស្រី ថា​ធំ​ប្រុស ធំ​ស្រី  ចំពោះ​អ្នក​ដែល​រើសអើង​អ្នកស្រែ​ចំការ​នោះ គេ​មិន​ហៅថា​ធំ​ប្រុស​ធំ​ស្រី​នោះទេ ដោយ​ជំនួស​ពាក្យ អ៊ំ​ប្រុស អ៊ំស្រី ឬ ពូ​, មីង​, មា​ទៅវិញ​។

​តាម​ការ​បញ្ជាក់បន្ថែម​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត  ពាក្យ «​ធំ​ប្រុស ធំ​ស្រី​» ជា​ពាក្យ​សិ្ន​ទ្ធ​ស្នាល ដើម្បី​ហៅ​ទៅកាន់​មនុស្ស​ចាស់ ដោយ​ក្តី​គោរព​ស្រឡាញ់ និង​រាប់អាន​។
​ពាក្យ​«​ធំ​» ជា​ពាក្យ​ទំយើ សម្រាប់​ហៅថា ឪពុកធំ​, មា្ត​យ​ធំ ធំ​ស្រី ធំ​ប្រុស ឬ​អ្នកដទៃ​ដែលមាន​អាយុ​ស្រករ​នឹង​ឪពុកធំ និង​ម្តាយធំ​ដែរ ក៏​គេ​អាច​ហៅ «​ធំ​» ឬ​«​អ៊ំ​» បាន​ដូច្នេះ​ដែរ​៕


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com