ជាតិ
សង្គមជាតិ
លោក ហូ ចំរើន ដែល​ប្រើ​អាវុធ​បាញ់​គំរាម​ប្រពន្ធ ត្រូវបាន​ព្រះមហាក្សត្រ បញ្ចប់​តំណែង​ធំៗ​ចំនួន​២
30, May 2018 , 10:38 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖​លោក ហូ ចំរើន ដែល​បាន​បាញ់​គំរាម​ប្រពន្ធ នៅក្នុង​លំនៅដ្ឋាន​របស់ខ្លួន​នោះ ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​បញ្ចប់​មុខតំណែង​ធំៗ​ចំនួន​២ ដែលជា​ទីប្រឹក្សា​ផ្ទាល់​សម្ដេច ហ៊ុន សែន នឹងត្រូវ​លុបឈ្មោះ​ចេញពី​ក្របខណ្ឌ​នៃ​កងយោធពល​ខេមរភូមិន្ទ​។ នេះ​បើ​យោងតាម​ព្រះរាជក្រឹត្យ​ដែល​ចេញផ្សាយ នៅ​ថ្ងៃទី​៣០ ខែឧសភា​។​



​លោក ហូ ចំរើន បច្ចុប្បន្នកំពុង​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន បន្ទាប់ពី​លោក បាន​បាញ់​គំរាម​ប្រពន្ធ និង​ម្ដាយក្មេក​ នៅក្នុង​ភូមិគ្រឹះ​របស់លោក ដែល​ស្ថិតនៅ​ក្នុងភូមិ​រកា ផ្លូវ​ព្រៃ​ស សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ២១ ខែមេសា ឆ្នាំ​២០១៨ ។​

​ករណី​ផ្ទុះអាវុធ​បាញ់​គំរាមភរិយា និង​ម្ដាយក្មេក​នេះ ធ្វើឡើង​ក្រោយ​ពេលដែល​លោក និង​ភរិយា ទើប​ទទួល​ងារ​ជា  ឧក​ញ្ញ៉ា បានត្រឹមតែ​៩​ថ្ងៃ​ប៉ុណ្ណោះ​៕


Tag:
 សង្គម​
 ​សន្តិសុខ​
 ​លោក​ហូ​ចំរើន​
 ​រាជក្រឹត្យ​
© រក្សាសិទ្ធិដោយ thmeythmey.com