អត្ថបទពាណិជ្ជកម្ម
កម្មវិធី ABC Exceptional Night ជាមួយ​លោក ដួង វី​រះ​សិទ្ធ​
30, May 2018 , 2:11 pm        
រូបភាព
ដោយ:
​កាលពី​ថ្ងៃ​សៅរ៍ ទី​២៦ ខែឧសភា ស្រា​បៀ ABC អិ​ច​ស្ត្រា​ស្តោ​ត បាន​បន្ត​រៀបចំ​កម្មវិធី ABC EXCEPTIONAL NIGHT នៅ​ភោជនីយដ្ឋាន ១​ម៉ឺន នា​ក្រុង​កំពត​។ ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ មានការ​អញ្ជើញ​ចូលរួម ពី​សំណាក់​តារាចម្រៀង​វ័យក្មេង រូបសម្បត្តិ​ស្រស់​សង្ហា សំឡេង​ស្រទន់ និង​ជា​ម្ចាស់​ជ័យលាភី​ដ៏​មាន​ទេពកោសល្យ ក្នុង​កម្មវិធី I Am The Singer ឆ្នាំ​២០១៦ គឺ​លោក ដួង វី​រះ​សិទ្ធ​។​

​កម្មវិធី​រាត្រី​ដ៏​ល្អ​ឯក (ABC Exceptional Night) មិន​ត្រឹម​តែមាន​វត្តមាន​តារាចម្រៀង ដែល​ចូលរួម​ផ្តល់​ភាពសប្បាយ​រីករាយ ក៏ដូចជា​បង្ហាញ​ពី​ភាពល្អ​ឯក​ប៉ុណ្ណោះ​ទេ អតិថិជន​របស់​ស្រា​បៀ ABC អិ​ច​ស្ត្រា​ស្តោ​ត និង​អតិថិជន​នៅ​ភោជនីយដ្ឋាន ១​ម៉ឺន ក៏បាន​ភ្លក់​រសជាតិ​ដ៏​ល្អ​ឯក ពី​ការ​លាយ​ប​ញ្ជូ​ល​គ្នា​ជាមួយ​ស្រា​ក្រឡុក ABC អិ​ច​ស្ត្រា​ស្តោ​ត ពី​សំណាក់​អ្នក​ក្រឡុក​ស្រា​ដ៏​ជំនាញ​ផងដែរ​។

​កម្មវិធី ABC EXCEPTIONAL NIGHT គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​«​ជា​ឧត្តមភាព​ដ៏​ល្អ​ឯក​»  របស់​ស្រា​បៀ ABC អិ​ច​ស្ត្រា​ស្តោ​ត ដែល​ផ្តល់នូវ​អំណរ​សាទរ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ទទួលបាន​ជោគជ័យ ដោយបាន​បង្ហាញ​ពី​ចំណុចខ្លាំង ចំណេះដឹង និង​សមិទ្ធផល​របស់ខ្លួន នៅក្នុង​វិស័យ​សិល្បៈ ពាណិជ្ជកម្ម និង​ការកសាង​សហគមន៍​។​



ABC អិ​ច​ស្ត្រា​ស្តោ​ត នៅតែ​ជា​ម៉ាក​សញ្ញា​ស្រា​បៀ​ទឹកខ្មៅ លំដាប់ថ្នាក់​អន្តរជាតិ​ដែល​ឈានមុខ​គេ​គ្មាន​គូ​បៀ​ប​នៅលើ​ទីផ្សារ​។ ABC អិ​ច​ស្ត្រា​ស្តោ​ត ជា​ស្រា​បៀ​ទឹកខ្មៅ​គុណភាព​ខ្ពស់បំផុត នៅក្នុង​ប្រទេស​កម្ពុជា ដែល​អតិថិជន​ជ្រើសរើស​យកមក​ទទួលទាន​។ «​ក្រេប​រសជាតិ​ដ៏​ល្អ​ឯក​» នៃ​ស្រា​បៀ​ទឹកខ្មៅ ដែល​ផលិត​ពី​គ្រឿងផ្សំ​មាន​គុណភាព​ខ្ពស់បំផុត និង​បានឈ្នះ​ពានរង្វាន់​ជាច្រើន ជាពិសេស កំពុង​ទទួល​បានការ​គាំទ្រ​កាន់តែខ្លាំង​ឡើង ពី​ស្រទាប់​យុវវ័យ មជ្ឈដ្ឋាន​សិល្បករ និង​ពាណិជ្ជករ​លំដាប់​ថ្នាក់ខ្ពស់​។​

​កម្មវិធី ABC EXCEPTIONAL NIGHT នឹង​បន្ត​ប្រារព្ធ​ធ្វើឡើង នៅ​ទីតាំង We Love Pub នា​ក្រុង​សៀមរាប នៅ​ថ្ងៃ​ពុធ ទី​៣០ ខែឧសភា​នេះ​។ នៅ​រាត្រី​នេះ តារាចម្រៀង​វ័យក្មេង លោក សុវត្ថិ មុនី​វណ្ណ និង​លោក សុវត្ថិ មុនី​នាគ នឹងចូលរួម​បង្កើត​ភាពសប្បាយ​រីករាយ​ដល់ អ្នកចូលរួម​។
​សូម​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ ដើម្បី​ទទួលបាន​បទពិសោធន៍​ដ៏​ល្អ​ឯក ពី ABC អិ​ច​ស្ត្រា​ស្តោ​ត​!

​ចំពោះ​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី​ពិសេស​នេះ សូម​ចូលទៅ​កាន់​គេហទំព័រ​ផ្លូវការ​៖ https://www.facebook.com/ABC.ExtraStoutCambodia/
​សូម​រីករាយ​ទទួលទាន ABC អិ​ច​ស្ត្រា​ស្តោ​ត ដោយ​ការទទួលខុសត្រូវ​៕













(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com