ជាតិ
បទសម្ភាសន៍
វីដេអូ
សុខភាព
ហេតុអ្វី​បាន​ចុក​ដើមទ្រូង​?
31, May 2018 , 10:18 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អាការ​ចុក​ដើមទ្រូង មាន​ច្រើន​ទម្រង់ និង​កន្លែង​ខុសៗ នៅពេល​ខ្លះ​ប្រជាពលរដ្ឋ​អាច​ចុក​ដើមទ្រូង​នៅ​ផ្នែក​ខាងឆ្វេង ឬ​ផ្នែក​ខាងស្ដាំ ឬ​អាច​នៅ​ផ្នែក​កណ្ដាល​ក៏មាន​។ ប្រជាពលរដ្ឋ​មួយចំនួន​តែងតែ​ចុក​ដើមទ្រូង​នៅពេល​យប់ ឬ​បន្ទាប់ពី​បាន​ចូល​សម្រាក​១​ម៉ោង និង​បន្ទាប់ពី​ធ្វើការ​ហត់​ជាដើម​។​



​លោក​សាស្ត្រាចារ្យ​មហា​បរិ​ញ្ញា សារ៉ាក់ ផល្លី វេជ្ជបណ្ឌិត​ឯកទេស​បេះដូង បាន​ឲ្យ​ដឹងថា អាការ​ដែលមាន​គ្រោះថ្នាក់​ជាងគេ គឺ​ចុក​ដើមទ្រូង​នៅ​ផ្នែក​កណ្ដាល នឹង​កើត​ឡើងលើ​មនុស្ស​ចាស់​។ អាការ​នេះ​ទាមទារ​ឲ្យ​មានការ​ជួយសង្គ្រោះ​ភ្លាមៗ ខណៈដែល​អាការ​ចុក​ដើមទ្រូង​នៅ​ផ្នែក​ខាងឆ្វេង និង​ខាងស្ដាំ អាច​រង់ចាំ​ការព្យាបាល​ដោយ​ឱសថ​បាន​។

​ដើម្បី​ជ្រាប​ព័ត៌មាន​បន្ថែម​អំពី​គ្រោះថ្នាក់ និង​សញ្ញាណ​នៃ​ការ​ចុក​ដើមទ្រូង​ខុសគ្នា​យ៉ាងណាខ្លះ​នោះ សូម​ទស្សនា​កិច្ច​សម្ភាស​រវាង​កញ្ញា ថា​ន រស្មី អ្នកព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​លោក​សាស្ត្រាចារ្យ​មហា​បរិ​ញ្ញា សារ៉ាក់ ផល្លី ដូចតទៅ​៖



​កិច្ច​សម្ភាស​នេះ មានការ​ចូលរួម​ឧបត្ថម្ភ​ពី គ្លីនិក​វឌ្ឍនៈ​វិជ្ជា មាន​ទីតាំងនៅ ផ្ទះ​លេខ R24-26 ផ្លូវជាតិ​លេខ​៥ ក្រុម​១ ភូមិ ខ​១ សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។ ព័ត៌មាន​បន្ថែម សូម​ទូរ​សព្ទ​ទៅកាន់​លេខ​៖ 098 792 223/ 097 379 9776/ 078 308 124/ 093 222 251៕


Tag:
 នាទី​សុខភាព​
 ​ចុក​ដើមទ្រូង​
 ​បេះដូង​
 ​លើសឈាម​
 ​ញ័រ​ដើមទ្រូង
© រក្សាសិទ្ធិដោយ thmeythmey.com