ជាតិ
សេដ្ឋកិច្ច
រោងចក្រ​ស៊ីម៉ងត៍​ខេត្តបាត់ដំបង សាងសង់​អស់​ទឹកប្រាក់ ២៣០​លាន​ដុល្លារ​
31, May 2018 , 7:39 pm        
រូបភាព
រូបភាពបានពី ហ្វេសប៊ុក សម្តេច ហ៊ុន សែន។ រោងចក្រស៊ីម៉ងត៍ នៅខេត្តបាត់ដំបង
រូបភាពបានពី ហ្វេសប៊ុក សម្តេច ហ៊ុន សែន។ រោងចក្រស៊ីម៉ងត៍ នៅខេត្តបាត់ដំបង
​ភ្នំពេញ​៖ រោងចក្រ​ស៊ីម៉ងត៍ បាត់ដំបង ខន​ស៍ ស៊ី​មេន លី​មី​ធី​ត (Battambang Conch Cement Company Limited)  ដែល​ចំណាយ​ប្រាក់​សាងសង​អស់ ២៣០​លាន​ដុល្លារ ត្រូវ​បានដាក់​សម្ពោធ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៨ ។​



​រោងចក្រ​ស៊ីម៉ងត៍​ដែល​ប្រើ​ទុនវិនិយោគ​អស់ ២៣០​លាន​ដុល្លារ​អាមេរិក នេះ គឺជា​ការវិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន Conch International Holding (HK) Limited និង​ក្រុមហ៊ុន Battambang KT Cement Co., Ltd តំណាង​ដោយ លោក ស៊ី គង់​ទ្រី​វ និង​លោក វិញ ហួរ ដែលមាន​ទីតាំង​ស្ថិតនៅ​តំបន់ភ្នំ​ដូន​ម៉ា​យ ឃុំ​ស្តៅ ស្រុក​រតនៈមណ្ឌល ខេត្តបាត់ដំបង​។​

​រោងចក្រ​ស៊ីម៉ងត៍​នេះ បាន​ចំណាយពេល​សាងសង់​អស់​១៨​ខែ លើ​ផ្ទៃដី ៣១៦​ហិកតា ដោយមាន​សមត្ថភាព​ផលិត​ស៊ីម៉ងត៍​បាន ៥​ពាន់​តោន​ក្នុង​មួយថ្ងៃ ឬ​ជិត ២​លាន​តោន​ក្នុង​មួយឆ្នាំ​។

​នេះជារោងចក្រ​ផលិតស៊ីម៉ងត៍ទី៥ហើយនៅកម្ពុជា  ដែលរោងចក្រទាំងនេះ​មានសមត្ថភាព​ផលិត​ស៊ីម៉ងត៍​បាន ៧​លាន​តោន​ក្នុង​មួយឆ្នាំ សម្រាប់​បំពេញតម្រូវការ​ក្នុងស្រុក  ក្នុងការ​សាងសង់ សាលារៀន ផ្លូវថ្នល់ មន្ទីរពេទ្យ​ជាដើម​។ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម ធ្លាប់ឲ្យដឹងក្នុងពេលកន្លងមកថា កម្ពុជា ចាប់ពីឆ្នាំ២០១៨ អាចផលិតស៊ីម៉ង់ត៍គ្រប់គ្រាន់តាមតម្រូវការទីផ្សារក្នុងស្រុកដោយខ្លួនឯង៕


Tag:
 បាត់ដំបង​
  រោងចក្រ​ស៊ីម៉ងត៍
© រក្សាសិទ្ធិដោយ thmeythmey.com