ជាតិ
អគ្គិសនីកម្ពុជា ផ្អាកចរន្តភ្លើងក្នុងតំបន់មួយចំនួននៅភ្នំពេញ ដល់ថ្ងៃទី៣ ខែមិថុនា
× ភ្នំពេញ៖ អគ្គិសនីកម្ពុជា (EDC) ប្រកាសផ្អាកការផ្គត់ផ្គង់អគ្គិសនីបណ្តោះអាសន្ន នៅកន្លែងមួយចំនួនក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីដំឡើងបរិក្ខារអគ្គិសនីថ្មី ។
ក្នុងសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា បានឲ្យដឹងថា តំបន់ភ្លើងដែលនឹងត្រូវបិទ នៅថ្ងៃទី៣១ ខែឧសភា មានតំបន់ភ្លើងក្នុងសង្កាត់ភ្នំពេញថ្មី សង្កាត់ក្រាំងធ្នង់ និងតំបន់ភ្លើង នៅតាមបណ្តាយផ្លូវជាតិលេខ៤ ចាប់ពីសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រហូតដល់ ឃុំឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។
តំបន់ភ្លើងដែលត្រូវបិទ នៅថ្ងៃទី១ ខែមិថុនា មានតំបន់លេខP១២៤៤ ក្នុងសង្កាត់ទួលសង្កែទី២, តំបន់ភ្លើង P២៧២, P៦៥៧,P៩៦១, P១៦១៣ និងP២១៣៥ ក្នុងសង្កាត់ត្រពាំងក្រសាំង និងតំបន់ភ្លើងមួយចំនួន ក្នុងសង្កាត់ចាក់អង្រែក្រោម-លើ។
តំបន់ភ្លើងដែលត្រូវបិទថ្ងៃទី៣ ខែមិថុនា មានតំបន់ភ្លើងមួយចំនួនក្នុងសង្កាត់ឬស្សីកែវ សង្កាត់គីឡូលេខ៦ សង្កាត់ច្រាំងចំរេះទី១-ទី២ និងតំបន់ភ្លើងនៅក្នុងស្រុកអង្គស្នួល ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកគងពិសី ខេត្តកំពងស្ពឺ៕
© រក្សាសិទ្ធិដោយ thmeythmey.com