ខ្មែរ​ក្រហម
ជាតិ
សង្គមជាតិ
​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ​ចេញ​លិខិត​ថ្កោលទោស​លោក កឹម សុខា
08, Jun 2013 , 12:15 am        
រូបភាព
ដោយ:
មន្ត្រី​សមាជិក​សមាជិការ​គណ​បក្ស​ប្រជាជន​កម្ពុជា​ប្រចាំរាជធានី​ភ្នំពេញ នៅ​ថ្ងៃទី៧ ខែមិថុនា​នេះ បាន​ចេញមុខ​ថ្កោលទោស​លោក កឹម សុខា ប្រធានស្ដីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ចំពោះ​ការប្រើ​ពាក្យសម្ដី​របស់លោក ក្នុង​ខ្សែអាត់​សម្លេង​មួយ​ដែល​បាន​និយាយថា​គុក​ទួលស្លែង​ជា​គុក​សិប្បនិម្មិត និង​ជា​ឆាក​ដែល​គេ​រៀបចំ​ជាមុន​នោះ។ តាមរយៈ​ញត្តិ​មួយ​សន្លឹក​របស់ខ្លួន​នោះ សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ បា​នស​ម្ដែ​ការឈឺចាប់ និង​ខ្លោចផ្សារ​យ៉ាង​ខ្លាំ​ងចំពោះ​ការប្រើ​ពាក្យសម្ដី​របស់លោក កឹម សុខា បែបនេះ។



តា​រយៈ​ខ្លឹមសារ​នៃ​ញត្តិ​ថ្កោលទោស​នោះ សមាជិក​សមាជិកា​រគ​ណ​បក្ស​ប្រជាជន​រាជធានី​ភ្នំពេញ បានចាត់ទុក​ការប្រើ​ពាក្យសម្ដី​របស់លោក កឹម សុខា ថា​ជាការ​និយាយ​ដ៏​អសុរោះ គ្មាន​ការទទួលខុសត្រូវ និង​ប្រាសចាក​ពី​ការពិត ហើយ​ថា ពាក្យសម្ដី​របស់លោក កឹម សុខា បែបនេះ គឺជា​ការបញ្ជាក់​ឲ្យ​ឃើញ​ពី​ការប្រមាថ​ចំពោះ​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​រាប់លាន​នាក់ ដែល​ត្រូវបាន​សម្លាប់​ដោយ​ក្រុមខ្មែរក្រហម និង​ប្រជាពលរដ្ឋ​ខ្មែរ​ដែលមាន​ជីវិត​រស់​នៅ​សេសសល់​ពី​ការកាប់សម្លាប់​នៃ​របប​ខ្មៅ​ងងឹត​នោះ។

បន្ថែម​លើស​នេះ ក្រុម​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ​ក៏បាន​បញ្ជាក់​ផងដែរ​ថា ការប្រើ​ពាក្យសម្ដី​របស់​លោក កឹម សុខា ជុំវិញ​ការមិនទទួលស្គាល់​រប​ប​ខ្មែរក្រហម​នេះ គឺជា​ការប្រមាថ មាក់ងាយ​វាយតម្លៃ​យ៉ាង​ទាប ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល និង​អង្គការសហប្រជាជាតិ ក្នុងការ​បង្កើត និង​បន្ត​ឲ្យ​មាន​តុលាការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​ដែល​កំពុង​ធ្វើការ​សព្វថ្ងៃនេះ ហើយ​ថា ការប្រើ​ពាក្យសម្ដី​បែ​បប​ភូទភរ បំភ្លៃ​ប្រ​វត្ត​សាស្ត្រ និង​អុចអាល របស់លោក កឹម សុខា អាច​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិភាព និង​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទៀតផង។

គួរ​បញ្ជក់​ថា នេះ​មិនមែនជា​លិខិត​លើក​ទី១នោះទេ ដែល​ប្រធានស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រង​ការ​ថ្កោលទោស​ពី​ប្រជាពលរដ្ឋ ក៏ដូចជា​បណ្ដា​ស្ថាប័ន​មួយចំនួន បន្ទាប់ពី​លោក​ត្រូវបាន​គេ​អះអាងថា​បានចាត់ទុក​គុក​ទួលស្លែង​ជា​គុក​សិប្បនិម្មិត​នោះ។

យ៉ាងណាក៏ដោយ លោក កឹម សុខា តាមរយៈ​មន្ត្រី​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​​នោះ នៅ​ល្ងាច​ថ្ងៃទី៧ ខែមិថុនា​នេះ លោក​នៅតែ​បន្ត​រក្សា​ជំហរ​ដាច់ខាត​មិន​សុំទោស​ដល់​បណ្ដា​ជនរងគ្រោះ​តា​មកា​រទាមទារ​របស់​ពួកគេ​នោះទេ ដោយ​លោក​អះអាងថា លោក​មិនបាន​ប្រើ​ពា្យ​សម្ដីដូច​ការចោទប្រកាន់​នោះឡើយ៕

     

© រក្សាសិទ្ធិដោយ thmeythmey.com