អត្ថបទពាណិជ្ជកម្ម
ផលិតផល មី​ហ្គោល ត្រូវបាន​សម្ពោធ​ជា​ផ្លូវការ​
01, Jun 2018 , 4:23 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖​កាលពីពេល​ថ្មីៗ​នេះ ក្រុមហ៊ុន ស៊ូ​ន ស៊ូ​ន គ្រុប រួមសហការ​ជាមួយ​ក្រុមហ៊ុន Mamee Double Decker និង​ក្រុមហ៊ុន Eragold (Singapore) Corporation បានរៀបចំ​ពិធីជប់លៀង និង​សម្ពោធ​ជា​ផ្លូវការ ផលិតផល មី​ហ្គោល នៅ​សាលសន្និសីទ​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។​

​កម្មវិធី​ជប់លៀង និង​សម្ពោធ​ផលិតផល មី​ហ្គោល នេះ មានការ​ចូលរួម​ជា​កិ​ត្ត​យស ពី​សំណាក់ ឯកឧត្តម ឈួន ដា​រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម ឧ​ត្ត​ម ឧកញ៉ា គី ទី​គា អគ្គនាយក​ក្រុមហ៊ុន​អេ​រ៉ា ហូ​ធែ​ល និង​ស៊ូ​ន ស៊ូ​ន គ្រុប លោក​គី សុង​ថេ​ង នាយក​ប្រតិ​បិ​ត្ត ក្រុមហ៊ុន ស៊ូ​ន ស៊ូ​ន គ្រុប លោក Pierre Pang Hee Ta នាយក​ជាន់ខ្ពស់​ក្រុមហ៊ុន Mamee Double Decker និង​លោក George Chia Sock Seng តំណាង​ក្រុមហ៊ុន Eragold (Singapore) Corporation និង​អាជីវករ ដែលជា​ប្រតិបត្តិ​ករ មកពី​តាម​បណ្តា​រាជធានី​-​ខេត្ត សរុប​ចំនួន ៦៥០​នាក់​។​



​ពិធី​នេះដែរ គឺជា​ការជួបជុំ​ដ៏​ធំ​ប្រចាំឆ្នាំ​២០១៨ របស់​ក្រុមហ៊ុន ស៊ូ​ន ស៊ូ​ន គ្រុប ដែល​ប្រារព្ធ​ឡើង​ក្នុង​បំណង​ថ្លែងអំណរគុណ និង​លើកទឹកចិត្ត ដល់​អតិថិជន​របស់​ក្រុមហ៊ុន ស៊ូ​ន ស៊ូ​ន គ្រុប ទាំងអស់ ដែល​បាន​លក់ និង​គាំទ្រ​រាល់​ផលិតផល​ទាំងអស់ រយៈពេល​២៦​ឆ្នាំ​កន្លងមកនេះ​។ បន្ថែម​ពីលើ​ឱកាស​ដ៏​រីករាយ​នេះដែរ ក៏មាន​ការសម្ពោធ​ជា​ផ្លូវការ ផលិតផល មី​ហ្គោល ជា​ផលិតផល​ដែល​ទើប​នាំចូល​ថ្មី ដោយ​ក្រុមហ៊ុន​ស៊ូ​ន ស៊ូ​ន គ្រុប​ផងដែរ​។

​ផលិតផល មី​ហ្គោល ត្រូវបាន​ផលិត​ក្រោម​កិច្ចសហការ រវាង​ក្រុមហ៊ុន Mamee Double Decker និង Eragold (Singapore) Corporation ហើយ​នាំចូល និង​ចែកចាយ​ក្នុង​ទីផ្សារ​កម្ពុជា ដោយ​ក្រុមហ៊ុន ស៊ូ​ន ស៊ូ​ន គ្រុប​។ មី​ហ្គោល ត្រូវបាន​ផលិត​យ៉ាង​ផ្ចិតផ្ចង់ ដោយ​សរសៃ​មី ផលិតឡើង​ពី​ម្សៅ​មី​សុទ្ធ​ធម្មជាតិ​100% និង​ទឹក​ស៊ុប​រសជាតិ​ឆ្ងាញ់ កម្រិតស្តង់ដា​ខ្ពស់ របស់ (Mamee & Eragold Singapore) ក្រោម​ទិសដៅ​៣​ចម្បង គឺ​គុណភាព​ខ្ពស់ អនាម័យ​ល្អ និង​សុខភាព​។ ការរួមបញ្ចូល​គ្នា​ដ៏​ល្អឥតខ្ចោះ រវាង​សរសៃ​មី​ស្វិត​ឆ្ងាញ់ និង​ទឹក​ស៊ុប​ឆ្ងាញ់​កម្រិតស្តង់ដា​ខ្ពស់ នឹងធ្វើ​ឲ្យ​លោកអ្នក​ដែល​បាន​ភ្លក់ ទទួលបាន​រសជាតិ​ឆ្ងាញ់ ស្រក់ទឹកមាត់ ពី​មី​ហ្គោល​!!! ។ មី​ហ្គោល​មាន ៣ រសជាតិ​សម្រាប់​ជ្រើសរើស ដូចជា​រសជាតិ​សាច់គោ រសជាតិ​សាច់មាន់ និង​រសជាតិ​ទាខ្វៃ​៕








(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com