ជាតិ
អាមេរិក ផ្ដល់​ថវិកា​ជាង​១​លាន​ដុល្លារ​ដល់​កម្ពុជា សម្រាប់​គម្រោង​លុបបំបាត់​គ្រាប់​បែប​ចង្កោម​
01, Jun 2018 , 9:59 pm        
រូបភាព
ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ ជាដៃគូរវាង អង្គការNPA និង CMAC នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨
ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ ជាដៃគូរវាង អង្គការNPA និង CMAC នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨
​ភ្នំពេញ​៖ រដ្ឋាភិបាល​អាមេរិក ផ្ដល់​ថវិកា​១,៦​លាន​ដុល្លារ ដល់​មជ្ឈមណ្ឌល​សកម្ម​ភាព​កំចាត់មីន​នៅ​កម្ពុជា​(CMAC) ដែលជា​ជំនួយ​សម្រាប់​រយៈពេល​១​ឆ្នាំ សម្រាប់​គម្រោង​បោសសម្អាត​គ្រាប់​បែប​ចង្កោម លើ​ផ្ទៃដី​២,២០០​ហិកតា នៅ​ភាគ​ខេត្ត​ខាងកើត​ប្រទេស​កម្ពុជា​។



​លោក ហេង រតនា បាន​សរសេរ​លើ​គណនី​ហេ្វ​ស​ប៊ុ​កថា តាម​គម្រោង​នេះ​ស៊ីម៉ាក់​នឹង​ពង្រាយ​កម្លាំង​ចំនួន​១៩១​នាក់ ដោយ​ផ្តោត​សំខាន់​លើ​ការងារ​ស្រាវជ្រាវ​ពត៌មាន និង​បោសសម្អាត​សំណល់​គ្រាប់បែក​ចង្កោម នៅ​៦៧៨​ភូមិ នៃ​បណ្តា​ខេត្ត​ភាគ​ខាងកើត​ប្រទេស​កម្ពុជា​។

​ទឹកប្រាក់​ជាង​១​លាន​ដុល្លារ ត្រូវបាន​ចុះហត្ថលេខា​ដោយ លោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ និង​តំណាង​អង្គភាព​ស៊ីម៉ាក់ និង​អង្គការ NPA តាមរយៈ​ការិយាល័យ​កាត់បន្ថយ​អាវុធ នៃ​ក្រសួងការបរទេស​អាមេរិក កាលពី​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៨ ។​

​ជំនួយ​របស់​អាមេរិក ផ្តល់​ដល់​ស៊ីម៉ាក​ក្នុង​មួយឆ្នាំៗ មាន​ទឹកប្រាក់​ពី​២​លាន ទៅ​២,១ លាន​ដុល្លារ​។ នេះ​បើតាម  អគ្គនាយក​ស៊ីម៉ាក​ដដែល​។​

​គួរ​បញ្ជាក់ថា អាមេរិក​បាន​ទម្លាក់​គ្រាប់បែក​ប្រមាណ ២​លាន ៧​សែន​តោន ក្នុងអំឡុង​សង្គ្រាម​នា​ទសវត្ស​១៩៧០ រវាង​កងទ័ព​សាធារណរដ្ឋ​កម្ពុជា ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក និង​កងទ័ព​តស៊ូ​រប​ស់​ខ្មែរក្រហម ក្រោយពេល​ពួកគេ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្តេច នរោត្តម សីហនុ នា​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៧០៕
 

Tag:
 ហេង រតនា​
  NPA
  CMAC
© រក្សាសិទ្ធិដោយ thmeythmey.com