ពីនេះ ពីនោះ
គួរ​កុំ​សរសេរ​«​សាសព្ទ​»​ដោយ​ដាក់​ព្យញ្ជនៈ​«​រ​»
02, Jun 2018 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
 
 ពាក្យ «​សាសព្ទ​» មិនចាំបាច់​សរសេរ ព្យញ្ជនៈ «​រ​» នោះទេ ព្រោះ​វា​មិន ត្រឹមត្រូវ​នោះឡើយ​។​

​តាម​ការបកស្រាយ​រប​ស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បើ​គេ​សរសេរ ជា «​សាសព្ទ​» ដោយ​ដាក់ «​រ​» នៅ​ខាងចុង ពាក្យ​នោះ​វា​នឹង​ក្លាយជា​ពាក្យ​ដែល​គ្មាន​ន័យ និង​គ្មាន​ខ្លឹមសារ​។ «​សាសព្ទ​» មានន័យថា និយាយ​បូរបាច់​,​និយាយ​រៀបរាប់​ប្រាប់ តាំងពី​ខាងដើម​ដល់​ចុង​។ 
 
​ក្រៅតែពី​ពាក្យ «​សាសព្ទ​»​នេះ ដែល​ស្មេរ​ច្រើនតែ​យល់ច្រឡំ ពាក្យ​ផ្សេងទៀត ក៏​ស្មេរ​បាន​សរសេរ​ខុស​ដែរ​។ ពាក្យ​ទាំងនោះ​មានដូចជា អ៊ូរ​អូរ​(​ខុស​) អ៊ូអរ ទើបត្រូវ​, ទ្វេរ​(​ខុស​) ទ្វេ ទើបត្រូវ​, រងារ​(​ខុស​) រងា ទើបត្រូវ​, រអ៊ូរ​(​ខុស​) រអ៊ូ ទើបត្រូវ​, ហូរហែរ​(​ខុស​) ហូរហែ ទើបត្រូវ​, អារ​គារ (​ខុស​) អាគារ ឬ​អគារ ទើបត្រូវ​, ដោះសារ​(​ខុស​) ដោះសា ទើបត្រូវ​,​សារ​ឡើងវិញ​(​ខុស​) សា​ឡើងវិញ ទើបត្រូវ​, បំពេរ​(​ខុស​) បំពេ ទើបត្រូវ​, វាចារ​(​ខុស​) វាចា ទើបត្រូវ​, ញាតិ​ការ​(​ខុស​) ញាតិ​កា ទើបត្រូវ​។​ល​។​
 
​ផ្ទុយទៅវិញ ពាក្យ​ជាច្រើន​ផ្សេងទៀត ដែលមាន ព្យញ្ជនៈ «​រ​» បែរជា​ស្មេរ​ភ្លេច​សរសេរ​ទៅវិញ ដូចជា កកេរ តែ​បែរជា​សរសេរ កកេ ដែលជា​ពាក្យ​ខុស​។ ពាក្យ កករ​, កកូរ​, កុបករ​,​កុះករ​។​ល​៕
 
 
 
 
 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com