សង្គមអន្តរជាតិ
អន្តរជាតិ
ស្នេហ៍ពិត! បុរសម្នាក់រៀនធ្វើសក់ឲ្យភរិយាដែលមានជំងឺប្រចាំកាយ និងមិនអាចធ្វើខ្លួនឯង
× ដោយសារតែភរិយាមានជំងឺដាច់សរសៃឈាមខួរក្បាល (Stroke) និង មិនអាចធ្វើម៉ូតសក់បានដោយខ្លួនឯង បុរសអាមេរិកម្នាក់ដែលរស់នៅរដ្ឋតិចសាស់ សុខចិត្តចំណាយពេលទៅរៀននៅហាងមួយ ដើម្បីជួយតុបតែងដល់ភរិយា។ នេះបើតាមការផ្សាយរបស់ Daily Mail។
លោក Andrew និងអ្នកស្រី Theresa បានរៀបការជាមួយគ្នា៤៥ឆ្នាំហើយ។ អ្វីដែលគួរឲ្យអាណិតនោះ អ្នកស្រី Theresa មានជំងឺដាច់សរសៃឈាមខួរក្បាល (Stroke) ដែលត្រូវឲ្យលោក Andrew យកចិត្តទុកដាក់ជាប្រចាំនារយៈពេល១៨ឆ្នាំចុងក្រោយ។
កាលពីពេលថ្មីកន្លងមក គ្រួសារមួយ បានផ្តល់ភាពភ្ញាក់ផ្អើលដល់អ្នកស្រី Theresa តាមរយៈការតុបតែងសក់ដ៏ស្រស់ស្អាតជូនគាត់នៅហាងមួយដែលមានឈ្មោះថា The Foundry Salon នៅក្រុង New Braunfels រដ្ឋតិចសាស់។
អ្នកស្រី Theresa ពេញចិត្តម៉ូតសក់នោះយ៉ាងខ្លាំង ប៉ុន្តែវាបានខូចរូបរាង បន្ទាប់ពីគាត់បានងូតទឹកនៅថ្ងៃបន្ទាប់។ គាត់ស្រឡាញ់ម៉ូតសក់នោះខ្លាំងមែនទែន តែគាត់មិនអាចធ្វើបានដោយខ្លួនឯងឡើយ។
ដោយក្តៅស្រឡាញ់ចំពោះភរិយា លោក Andrew បានទៅកាន់ហាងអ៊ុតសក់ ហើយសួរពីរបៀបធ្វើសក់ជូនភរិយា។ ក្រោយមក Andrea Gamez ដែលធ្វើការនៅហាង The Foundry Salon បានស្ម័គ្រចិត្តបង្រៀនលោក Andrew ទៅតាមដំណាក់កាលនីមួយៗ ហើយអនុវត្តផ្ទាល់លើសក់ភរិយារបស់គាត់តែម្តង៕
© រក្សាសិទ្ធិដោយ thmeythmey.com