ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
ស្ថាបត្យកម្ម​វត្ត​បុរាណ​ជាច្រើន នឹង​បង្ហាញខ្លួន​ក្នុង​ពិព័រណ៍​មួយ នៅ​ខែសីហា​
02, Jun 2018 , 10:19 pm        
រូបភាព
 ភ្នំពេញ​៖ ពិព័រណ៍​«​សំណង់​ស្ថាបត្យកម្ម​វត្ត​អារាម​» នឹងត្រូវ​រៀបចំ នៅ​ខែសីហា​ខាងមុខនេះ នា​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា  ដោយ​សាស្ត្រាចារ្យ និង​ស្ថាបត្យករ ស៊ុន ពោ​រ៉ា​។  ក្រៅពី​តាំង​រូបថត​វត្ត​អារាម​ខ្មែរ បទ​បញ្ញា​ត្តិ គំនូរ​ប្លង់​ស្ថាបត្យកម្ម និង​រូបសំណាក​ជាដើម ក៏​នឹង​ដាក់តាំង​បង្ហាញ​ក្នុង​ពិព័រណ៍​នេះដែរ​។ ជា​មន្ត្រីរាជការ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ផង ស៊ុន ពោ​រ៉ា បាន​ចំណាយពេល​ដល់​ទៅ​៤ ឆ្នាំ ស្រាវជ្រាវ វត្ត​អារាម​នៅ​កម្ពុជា​ចំនួន ៤០០​វត្ត ដែលជា​ស្ថាបត្យកម្ម ដ៏​មានតម្លៃ​មួយ​សម្រាប់​ពលរដ្ឋ​ខ្មែរ​។ ស្ថាបត្យករ​រូបនេះ​យល់ថា លទ្ធផល​ស្រាវជ្រាវ​របស់ខ្លួន ក៏​នឹង​រួមចំណែក​លើកតម្កើង​ស្ថាបត្យកម្ម ក្នុង​ព្រះពុទ្ធសាសនា និង​ក្តី​សង្ឃឹមថា ស្ថាបត្យកម្ម​ពុទ្ធសាសនា នឹង​រីកដុះដាល​ឡើងវិញ ដូច​អតីតកាល​។​


 
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនា​បទសម្ភាសន៍​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកយកព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​ស្ថាបត្យករ ស៊ុន ពោ​រ៉ា ដូចតទៅ​៖ 
 

 








Tag:
 ស៊ុន ពោ​រ៉ា​
  ពិព័រណ៍​
 ​ស្ថាបត្យកម្ម​
  វត្ត​អារាម​
© រក្សាសិទ្ធិដោយ thmeythmey.com