ពីនេះ ពីនោះ
កំណាព្យ៖ ប្តី​ខ្លះ​ចុះ​មូលដ្ឋាន បានដៃ​បណ្តោយ​!
02, Jun 2018 , 4:33 pm        
រូបភាព
រូបតំណាង
រូបតំណាង
ដោយ: ថ្មីៗ
​បទ ពាក្យ​៦
 
-​ដល់ពេល​រវល់​ទៀតហើយ​ ​អូន​អើយ​ត្រូវ​យល់​ពី​ប្តី​
​ចុះ​ខេត្ត​មិនមែន​លេង​អី​ ​មេ​ប្តី​ឲ្យ​ចុះ​ពង្រឹង​។​


 
-​ជិត​ដល់​រដូវ​ឃោសនា​ ​មេ​ថា​ប្រឹង​ពេញទំហឹង​
​បាត់​ប្តី​ឯង​កុំ​ទន្ទឹង​ ​ដេក​ហ្នឹង​មូលដ្ឋាន​ទេ​ណា​។​
 
-​បានដៃ​លោក​ប្តី​ឆី​ក្រៅ​ ​Call ហៅ​នាង​ក្មេង​សង្សា​
​លួច​បង្កាត់ភ្លើង​ស្នេហា​ ​អាង​ថា​ប្រពន្ធ​មិនដឹង​។​
 
-​មូលដ្ឋាន​មិនសូវ​ទៅដល់​ ​មិន​ខ្វល់​គិតតែ​ស្រវឹង​
​កៀក​កិត​ជិត​នាង​ច្រឡឹង​ ​រួច​ប្រឹង​រាយការណ៍​កុហក​។​
 
-​ថា​ខ្លួន​ប្រឹងប្រែង​ខ្លាំងណាស់​ ​ឃើញច្បាស់​មុខ​ឡើង​ស្លេក​ស្លក់​
​ត្រូវ​ក្តៅ​ហេវ​ហត់​ដង្ហក់​ ​ឡើង​ស្លក់​ម៉ាក់​វា​ឃើញច្បាស់​។​
 
-​ចន្ទ​នេះ​មេ​ចាត់​ចុះ​ឃុំ​ ​មេ​ធំ​ឲ្យ​ជួប​ចាស់ៗ​
​ដល់​សុក្រ​មេ​ឲ្យ​មើល​ស្រះ​ ​សៅរ៍​ឆ្លាស់​ឆ្លៀត​ជួប​មន្ត្រី​។​
 
-​អាទិត្យ​គិតថា​រួច​ម្តង​ ​មេ​បង​មិនដឹង​ជា​ស្អី​
​ឲ្យ​ជួប​តំណាង​ក្រុម​ស្ត្រី​ ​កូនខ្ចី​នៅ​មូលដ្ឋាន​ទៀត​។​
 
-​ការងារ​គ្មាន​សៅរ៍​អាទិត្យ​ ​ការពិត​លោកប្រុស​ប្រើ​ស្នៀត​
​ថា​ចុះជួយ​បក្ស​ជួយ​ជាតិ​ ​បែរ​ឆ្លៀត​លួច​ឆី​ក្រៅ​សោះ​?​
 
 

© រក្សាសិទ្ធិដោយ thmeythmey.com