បទ ជាប់ទង
-កញ្ជើបី ស្តីតាមព្រះ លះលៃមក
ឲ្យយើងយក មកជាប់ប្រាណ បានប្រពៃ
អ្នកប្រព្រឹត្ត ពិតគ្មានខ្ចោះ អស់ទុក្ខភ័យ
បានជោគជ័យ វ័យឆ្លាតឈ្លាស ចៀសទុក្ខា។
-ឲ្យចៀសបាប សាបពូជបុណ្យ សុន្ទរ៍ទានត
រឿងមិនល្អ កករល្អក់ បក់បាចបារ
ចោលឲ្យឆ្ងាយ កាយកប់ដុត ផុតកាយា
ពុទ្ធដីកា ថាផុតហ្មង ឆ្លងដល់សុខ។
-សាងកុសល ខ្វល់ឲ្យកាត់ ចាត់ចែងចាំង
ចិត្តមាំខ្លាំង តាំងជម្រះ លះរឿងស្មុគ
ចេះជួយគ្នា គ្រាមានគ្រោះ នោះពេញសុខ
ចិត្តស្រណុក ស្តុកស្តមយស ឈ្មោះឧត្តម។
-ដុសខាត់ចិត្ត ស្អិតស្អាងស្អាត ឆ្លាតកែខៃ
ចិត្តចង្រៃ ច្នៃបង់បោះ ច្រោះស្អាតស្អម
គិតទៅមុខ ទុករឿងចាស់ ផ្លាស់ឲ្យហំ
រឿងល្អសម ខំទ្វេឡើង ថ្កើងគ្រប់គ្នា៕