ជាតិ
បទសម្ភាសន៍
សង្គមជាតិ
ប្រជាសហគមន៍ជាង ៦០០គ្រួសារ ទទួលផលពីទឹកឃ្មុំព្រៃ
× ភ្នំពេញ៖ ប្រជាសហគមន៍រស់នៅភាគឦសាននៃប្រទេសកម្ពុជា ជាង ៦០០គ្រួសារ បានទទួលផលពីរបររកទឹកឃ្មុំព្រៃ។ សហព័ន្ធសហគ្រាសប្រមូល និងអភិរក្សឃ្មុំព្រៃកម្ពុជា ជាសហគ្រាសប្រមូលផលិតផលឃ្មុំពីប្រជាសហគមន៍សម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារ។ ប្រជាសហគមន៍ក្នុងតំបន់នោះ ទទួលបានទាំងសេដ្ឋកិច្ច ចំណេះដឹងពីបញ្ហាបរិស្ថាន រួមទាំងសង្គមវប្បធម៌ជាដើម។ ក្នុងមួយឆ្នាំៗ ប្រជាសហគមន៍ អាចទទួលផលពីទឹកឃ្មុំពី៣ទៅ៤តោន។ ប្រជាសហគមន៍ដែលប្រមូលទឹកឃ្មុំព្រៃទាំងនោះ នៅក្នុងខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ក្រចេះ កោះកុង និងខេត្តព្រះវិហារ។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាបទសម្ភាសន៍រវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកយកព័ត៌មាន thmeythmey.com ជាមួយលោក សាត វីរ៉ៃ មន្ត្រីអភិវឌ្ឍសហគ្រាសជាន់ខ្ពស់នៃអង្គការ NTFP-EP ដូចតទៅ៖
Tag:
ទឹកឃ្មុំព្រៃ
សហគមន៍
ឦសាន
© រក្សាសិទ្ធិដោយ thmeythmey.com