អត្ថបទពាណិជ្ជកម្ម
Huawei បង្ហាញរូបរាង និងតម្លៃ ជើងខ្លាំងបំពងសំឡេង Huawei Y6 Prime 2018 មុនដាក់លក់នៅកម្ពុជា
× ទីបំផុតក្រុមហ៊ុន Huawei បញ្ចេញរូបរាងពិតរបស់ស្មាតហ្វូន ស៊េរីថ្មី ជើងឯកបំពងសំឡេងតន្ត្រីកម្សាន្ត Huawei Y6 Prime ហើយ។ ស្មាតហ្វូននេះ គ្រោងចេញលក់លើទីផ្សារកម្ពុជា នៅថ្ងៃទី១០ ខែមិថុនា ២០១៨ ខាងមុខនេះ ក្នុងតម្លៃត្រឹមតែ ១៤៩ ដុល្លារប៉ុណ្ណោះ ជាមួយនឹងការថែមកាដូដ៏សន្ធឹកសន្ធាប់។
លោក Jeff Yang នាយកចែកចាយស្មាតហ្វូនប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ដូច្នេះថា៖«អតិថិជន ដែលជាវកំពូលស្មាតហ្វូនស៊េរីថ្មី ជើងឯកបំពងសំឡេងតន្ត្រីកម្សាន្ត Huawei Y6 Prime ថ្ងៃនេះគឺតម្លៃវាត្រឹមតែ១៤៩ដុល្លារ មានការថែមដបទឹក ស៊ីមកាតស្មាតជាមួយនឹងកញ្ចក់ធំហ្មង ៤សប្តាហ៍»។
Huawei Y6 Prime ២០១៨ ត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត បំពាក់អេក្រង់លាតទំហំ ៥.៧’’ ដែលមានកម្រិតបង្ហាញ HD+ HUAWEI FullView Display ងាយស្រួលកាន់ដោយដៃម្ខាង។ ចំណែកឯ RAM វិញ មានទំហំ ២GB និង ROM ១៦GB ថែមទាំងអាចបន្ថែមម៉េម៉ូរីខាងក្រៅ ដល់ទៅ ២៥៦GB ផងដែរ។
និយាយពីថ្មវិញ ក៏មិនណយដែរ។ ថ្ម Huawei Y6 Prime ២០១៨ មានទំហំ ៣,០០០mAh ដំណើរការដោយ Android ៨.០ +EMUI ៨.០ CPU Qualcomm ៨៩១៧។ កាន់តែពិសេសទៀតនោះ Huawei Y6 Prime ២០១៨ មានកាមេរ៉ាក្រោយទំហំ ១៣MP មានសមត្ថភាពផ្តិតយករូបភាពច្បាស់ស្អាតល្អ បើប្រៀបធៀបនឹងស្មាតហ្វនដទៃ ដែលមានតម្លៃប្រហែលគ្នា។ រីឯកាមេរ៉ាខាងមុខវិញ មានទំហំ ៨MP ជាមួយនឹង Selfie Tonning Flash ដែលអាចថតរូបបានស្អាតល្អ ជាពិសេស អាចរីករាយថតរូបជាមួយនឹងកញ្ចក់ AR lens (ដែលមានផ្លាស់ប្តូរផ្ទៃខាងក្រោយ Background) តាមចិត្តចង់។ រូបភាពបែបកំប្លែងៗតាមរយៈ Effect រួមទាំងកម្មវិធី Multiple Photo Taking Mode ទ្រទ្រង់មុខងារដោះសោរ ដោយប្រើទម្រង់មុខ និងស្កេនក្រយ៉ៅដៃជំនាន់ទី៤ ៤.០ រហ័សទាន់ចិត្ត និងពិតជាធ្វើឲ្យអ្នកដកចិត្ត ចេញពីស្មាតហ្វូននេះ មិនបានឡើយ។
កាន់តែអែម Huawei Y6 Prime ២០១៨ មាន ៣ Slots អាចដាក់ស៊ីមបានពីរ និង Micro SD card ១ (256G), បំពាក់មកនូវ Powerful Speaker ដែលអាចស្តាប់តន្ត្រី បទចម្រៀង ច្រៀងខារ៉ាអូខេ ច្បាស់ឮខ្លាំង។ ជាពិសេស លោកអ្នកអាចដំឡើងសំឡេងរហូតដល់ទៅ ៨៨ dB ខ្លាំងជាងទូរសព្ទដទៃជាង ៥០ភាគរយ ពុំចាំបាច់ប្រើប្រាស់ឧបករណ៍បំពងសំឡេងបន្ថែមនោះទេ។
សរុបមក ស្មាតហ្វូន ស៊េរីថ្មី Huawei Y6 Prime ២០១៨ គឺជាជម្រើសដ៏ល្អ សម្រាប់អ្នកចូលចិត្តស្តាប់តន្ត្រី Live Music និងច្រៀងខារ៉ាអូខេ។ ស្មាតហ្វូន Huawei Y6 Prime ២០១៨ មានតម្លៃសមរម្យត្រឹមតែ ១៤៩ដុល្លារ និងមានបីពណ៌សម្រាប់ជ្រើសរើស គឺ ពណ៌ខៀវ ខ្មៅ និងមា។ តហ្វូន Huawei Y6 Prime ២០១៨ នឹងមកដល់ទីផ្សារកម្ពុជា នៅថ្ងៃទី១០ ខែមិថុនាឆាប់ៗខាងមុខនេះ ជាមួយនឹងកាដូថែមដ៏សន្ធឹកសន្ធាប់។ សម្រាប់ពត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់ហាងលក់ទូរសព្ទ ដែលស្លាកសញ្ញា រឬ បុគ្គលិកលក់ Huawei។
អំពីស្មាតហ្វូន Huawei
បច្ចុប្បន្នស្មាតហ្វូន ដែលកំពុងលក់ដាច់ខ្លាំងរួមមាន Huawei P20 (៦៨៩ ដុល្លារ), Huawei P20 Pro (៨៥៩ ដុល្លារ), Huawei Mate10 Pro (៨៤០ដុល្លារ), Huawei nova 3e (៣២៩ ដុល្លារ), Huawei nova 2i (២៩៩ ដុល្លារ) និងHuawei Y9 2018 (២៤៩ ដុល្លារ), Huawei Y7 Pro 2018 (១៨៩ ដុល្លារ), Y6 II (១៤៩ ដុល្លារ), Y3 2017 3G (៨៩ ដុល្លារ), Y3 2018 4G (៩៩ ដុល្លារ), Huawei T3 7 RAM 1 GB, ROM 8G (៩៩ ដុល្លារ), Huawei T3 7 RAM 2GB, ROM 16GB (១៤៥ ដុល្លារ)។
Huawei ជាប់ចំណាត់ថ្នាក់លេខរៀងទី 79th ជាម៉ាកដែលមានតម្លៃបំផុត ក្នុងទស្សនាវដ្តី Forbes ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://consumer.huawei.com
សម្រាប់ព័ត៌មានថ្មីៗពី Huawei នៅកម្ពុជា សូមតាមដានជាមួយពួកយើងតាមរយៈ៖
Youtube link: www.youtube.com/c/HuaweiMobileKH
Instagram link: www.instagram.com/huaweimobilekh
Facebook: www.facebook.com/huaweimobilekh
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com