ជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កម្ពុជា​ក្លាយជា​អនុប្រធាន​នៃ​មហាសន្និបាត​UN
07, Jun 2018 , 1:59 pm        
រូបភាព
​ភ្នំពេញ​៖ កម្ពុជា ក្លាយជា​អនុប្រធាន​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ លើក​ទី​៧៣ បន្ទាប់ពី​មានការ​ទទួលស្គាល់​ជា​ផ្លូវការ ដោយ​ប្រទេស​នៃ​ក្រុម​តំបន់​អាស៊ី​ប៉ា​ហ្វិ​ក​។ ការទទួលស្គាល់​នេះ ក្រោយពី​កម្ពុជា​បានដាក់​បេក្ខភាព​ស្នើ​ទៅ​អង្គការសហប្រជាជាតិ តាំងពី​ខែ​មករា ឆ្នាំ​២០១៧​មក​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។​

 
​ក្នុងឋានៈ​ជា​អនុប្រធាន​មហាសន្និបាត​នេះ កម្ពុជា​អាចមាន​ឱកាស​ដឹកនាំ​កិច្ចប្រជុំ​របស់​មហាសន្និបាត ជំនួសមុខ​ប្រធាន និង​តាម​សំណើរ​របស់​ប្រធាន​។ បន្ថែម​ពីនេះ កម្ពុជា ក៏​នឹង​ក្លាយជា​សមាជិក​នៃ​គណៈកម្មាធិការ​ទូទៅ ដែលមាន​មុខងារ ដូចជា​ពិនិត្យ​របៀបវារៈ​បណ្ដោះអាសន្ន និង​បញ្ជី​បន្ថែម​ចំនុច​ពិភាក្សា ផ្ដល់​អនុសាសន៍​ដល់​ម​ហាស​ន្និបាត និង​ជួយ​ដល់​ប្រធាន​នឹង​មហាសន្និបាត​ក្នុង​ការរៀបចំ​របៀបវារៈ សម្រាប់​កិច្ចប្រជុំពេញអង្គ​នីមួយៗ ។ ជាពិសេស​ការងារ​ទូទៅ​របស់​មហាសន្និបាត​ជាដើម​។​
 
​ក្រៅពី​កម្ពុជា ក៏មាន​ប្រទេស​ចំនួន​៤​ទៀត ត្រូវបាន​ទទួលស្គាល់​ជា​ផ្លូវការ សម្រាប់​ឋានៈ​ជា​អនុប្រធាន​មហាសន្និបាត​ដែរ​។ គួរ​បញ្ជាក់ថា កម្ពុជា ធ្លាប់​ត្រូវបាន​ជ្រើសតាំង​លើកដំបូង ជា​អនុប្រធាន​នៃ​សម័យប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៥៦ អាណត្តិ​ឆ្នាំ ២០០១-២០០២​។​
 
​ចំពោះ​តួនាទី​អនុប្រធាន​មហាសន្និបាត​នៃ​អង្គការសហប្រជាជាតិ​លើក​ទី​៧៣ នេះ មាន​បេក្ខភាព​មកពី​ប្រទេស​ចំនួន​២១ ដែល​តំណាង​ឲ្យ​តំបន់​នីមួយៗ ជុំវិញ​ពិភពលោក ដោយ​ក្នុងនោះ​រួមមាន​៖ ស៊ី​ប, អាល់​ហ្ស៊េ​រី ,បួ​គី​ណា​ហ្វា​សូ, កម្ពុជា ,សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ ,ហ្កំ​ប៊ី ,ហ្គី​យ៉ាន, អ៊ីរ៉ាក់, ជប៉ុន, ណា​មី​ប៊ី, ប៉ា​ណា​ម៉ា, កាតា,សាំង​ម៉ា​រ៉ាំ​ង, អេ​ស្ប៉ា​ញ, ស៊ូដង់, អ៊ុយ​ក្រែ​ន, ចិន ,បារាំង, អង់គ្លេស, អាមេរិកនិង រុស្ស៊ី។
.
​សម្រាប់​តួនាទី​នេះ បេក្ខភាព​ទាំងអស់ មាន​អាណត្តិ​អនុវត្ត​ការងារ​រយៈពេល​១​ឆ្នាំ គឺ​ចាប់ពី​ខែកញ្ញា ឆ្នាំ​២០១៨ ដល់​ខែកញ្ញា ឆ្នាំ​២០១៩៕

Tag:
 កម្ពុជា​
 ​អង្គការសហប្រជាជាតិ​
 UN
© រក្សាសិទ្ធិដោយ thmeythmey.com