ជាតិ
អ្នក​មាននៅ​កម្ពុជា ចាប់ផ្ដើម​បញ្ជា​ទិញ​ឧទ្ធម្ភាគចក្រ​ពី​ថៃ ក្រោយពី​មានការ​ជំរុញ​ពីស​ម្ដេច ហ៊ុន សែន
07, Jun 2018 , 8:59 pm        
រូបភាព
រូបពីក្រុមហ៊ុន Airbus ៖ រូបតំណាងឧទ្ធម្ភាគចក្រ
រូបពីក្រុមហ៊ុន Airbus ៖ រូបតំណាងឧទ្ធម្ភាគចក្រ
​ភ្នំពេញ​៖ អ្នកមាន​ទ្រព្យ​នៅ​កម្ពុជា​មួយចំនួន បាន​បញ្ជា​ទិញ​ឧទ្ធម្ភាគចក្រ​ជាច្រើន​គ្រឿង​ពី​ប្រទេស​ថៃ បន្ទាប់ពី​មានការ​ជំរុញ​ពី​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​លើកទឹកចិត្ត​ឲ្យ​ពួកគេ ទិញ​ឧទ្ធម្ភាគចក្រ​ប្រើប្រាស់​ផ្ទាល់ខ្លួន​។



​លោក Rith Channon នាយក​ប្រតិបត្តិ​ក្រុមហ៊ុន KAS Air ដែលជា​ក្រុមហ៊ុន​នាំចូល​ឧទ្ធម្ភាគចក្រ របស់ Airbus នោះ បាន​និយាយថា ក្រុមហ៊ុន​លោក បានទទួល​ការបញ្ជាទិញ​ពី​សំណាក់​អ្នកមាន​ធនធាន ពី​កម្ពុជា លើ​ប្រភេទ​ឧទ្ធម្ភាគចក្រ​ផ្សេងៗ​គ្នា ជា​បន្តបន្ទាប់ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​។​« ឥឡូវនេះ យើង​មាន​ការបញ្ជាទិញ​ឧទ្ធម្ភាគចក្រ​២​ទៅ​៣​គ្រឿង​ពី​កម្ពុជា​។ ហើយ​នៅ​ពីរ ឬ​បី​ថ្ងៃ​ទៀត យើង​នឹង​ជួប​ជាមួយ​អនាគត​អ្នកបញ្ជា​ទិញ ដើម្បី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​»​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត Khmer Times ដែល​បាន​ស្រង់​សម្ដី​របស់លោក Rith Channon​។

​ប៉ុន្តែ​លោក Rith Channon មិនអាច​បញ្ជាក់​ឈ្មោះ​អ្នកបញ្ជា​ទិញ និង​តម្លៃ​ឧទ្ធម្ភាគចក្រ ដែល​ត្រូវបាន​កុម្ម៉ង់​ទិញ​នេះឡើយ​។

អត្ថបទទាក់ទង


​នៅ​កម្ពុជា​មានតែ​ក្រុមហ៊ុន​ចំនួន​២​ប៉ុណ្ណោះ ដែលមាន​ឧទ្ធម្ភាគចក្រ​ផ្ទាល់ខ្លួន គឺ​ក្រុមហ៊ុន Helistar និង Heli ។ ក្រៅពីនេះ ឧទ្ធម្ភាគចក្រ​ដែល​កំពុង​ហោះហើរ​នៅ​កម្ពុជា គឺជា​កម្ម​សិទ្ធ​របស់រ​ដ្ឋ​។ នេះ​បើតាម​លោក Channon នាយក​ប្រតិបត្តិ​ក្រុមហ៊ុន KAS Air ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ​។​

​កាលពីពេល​ថ្មីៗ​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ឲ្យ​អ្នកមាន​ធនធាន​ច្រើន​នៅ​កម្ពុជា គួរតែ​ចំណាយលុយ​ទិញ​ឧទ្ធម្ភាគចក្រ​ប្រើប្រាស់​ផ្ទាល់ខ្លួន​។ សម្ដេច បាន​និយាយថា ការប្រើប្រាស់​ឧទ្ធម្ភាគចក្រ អាច​ផ្ដល់​ផលចំណេញ​ផ្នែក​ពេលវេលា សម្រាប់​ការធ្វើដំណើរ​របស់​អ្នកប្រើប្រាស់ ហើយ​ម្យ៉ាងទៀត រដ្ឋ​ក៏​អាច​ស្នើ​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ​ទាំងនោះ នៅពេល​មាន​ករណី​ចាំបាច់​ណាមួយ​៕


Tag:
 ហ៊ុន សែន​
  ឧទ្ធម្ភាគចក្រ​
  Aircraft
© រក្សាសិទ្ធិដោយ thmeythmey.com