រថយន្ត
អត្ថបទពាណិជ្ជកម្ម
រថយន្ដ Range Rover Evoque 2019 ផលិត​យ៉ាង​ពិសេស សម្រាប់​អបអរ​ខួប​៦​ឆ្នាំ​របស់ខ្លួន​
07, Jun 2018 , 5:23 pm        
រូបភាព
ដោយ:
​ក្រុមហ៊ុន Jaguar Land Rover បាន​ផលិត​រថយន្ដ Range Rover Evoque សេ​រ៊ី​ថ្មី​ឆ្នាំ ២០១៩ ជាមួយនឹង​ពណ៌​យ៉ាង​ពិសេស ខុសប្លែក​ពីមុន ដែល​នេះ​ជា​កាដូ​ដ៏​ពិសេស សម្រាប់​ប្រារព្ធ​ខួប​លើក​ទី​៦ នៃ​ការបង្កើត​រថយន្ដ Range Rover Evoque​។ ពណ៌​ខៀវ ហៅថា «Moraine Blue»​និង​ជា​ពណ៌​ខៀវ ដូច​ទៅនឹង​បឹង​មួយ​ឈ្មោះថា «Canadian Rocky Mountain»​។ វា ក៏មាន​ពណ៌​ជាច្រើន​ទៀត ដូចជា Yulong White នឹង Corris Grey ផងដែរ​។ បន្ថែម​ពីលើ​ពណ៌​ដ៏​ទាក់ទាញ​ទៀត​នោះ តួ​ផ្នែក​ខាងក្រៅ ត្រូវបាន​រចនា ស្រប​ជាមួយ​ទិស​ខ្យល់ ដែល​ធ្វើ​ឲ្យ​រថយន្ត មាន​សន្ទុះ​ខ្លាំង ក្នុងពេល​បើកបរ​។​

​ផ្នែក​ខាងក្នុង ត្រូវបាន​រចនា​ឡើង​ដោយ​ពណ៌ Carpathian Grey ជាមួយ​ដំបូល​ថ្លា ដែល​អាច​មើលឃើញ​ផ្កាយ​នាពេល​រាត្រី​។ កង់​រង្វង់ ១៩ អ៊ីង ខ្មៅ​រលោង ដែល​បង្ហាញ​ពី​ភាពទាន់សម័យ​សម្រាប់​យុវវ័យ​សម័យថ្មី កាន់តែ​មាន​ភាន​ជឿជាក់ ក្នុងពេល​បើកបរ​រថ​យន្ត​ស៊េរី​ថ្មី​នេះ​។​



​រថយន្ត Range Rover Evoque Special Edition មួយ​នេះ បាន​បំពាក់​ដោយ​បច្ចេកវិទ្យា​ចុងក្រោយ ដូចជា អេក្រង់ ១០ អ៊ីង​Incontrol Touch Pro និង​ប្រព័ន្ធ 4G WiFi Hotspot ។ វា​ក៏បាន​បន្ថែម​មុខងារ The Remote Premium សម្រាប់​នាឡិកា​វៃឆ្លាត​របស់​អ្នក ដែល​អាច​ឲ្យ​អ្នក ដឹង​អំពី​ចំណុះ​ប្រេងសាំង​, ចាក់សោរ​, ទីតាំង​, និង​បញ្ឆេះ​រថយន្ត​ជាមុន​ក៏បាន​។ វា​ក៏​អាច​ឲ្យ​យើង​ដឹង​ពី​ស្ថានភាព​ចរាចរណ៍​លើ​ដងផ្លូវ​,  កម្រិត​អាកាសធាតុ​, និង​ព័ត៌មាន​អំពី​ជើងហោះហើរ​ផងដែរ​។​

​គួរ​បញ្ចា​ក់ថា រថយន្ដ Range Rover Evoque ២០១៩ បាន​បើកទទួល​ការបញ្ជាទិញ ចាប់​ថ្ងៃនេះ​តទៅ​ហើយ សម្រាប់​ទីផ្សារ​កម្ពុជា ដែល​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ ដោយ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា​។





​ព័ត៌មាន​លម្អិត ពី​រថយន្ត​ប្រណិត Jaguar និង Land Rover មាននៅ​មហាវិថី​សហព័ន្ធ​រុស្សី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​
​សូម​ទំនាក់ទំនង​៖  ០២៣ ៨៨៨ ៨១១/០៧០ ៩៩៩ ១១១
​គេហទំព័រ ផ្លូវការ​៖ www.landrovercambodia.com
​ទំព័រ Facebook ផ្លូវការ​៖ Land Rover Cambodia
​ទំព័រ Instagram ផ្លូវការ​៖ @LandRoverCambo ៕ 
 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com