ពីនេះ ពីនោះ
តើ​វណ្ណយុត្តិ គោមូត្រ (៚) សម្រាប់​ប្រើ​នៅពេលណា​?
10, Jun 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​មហាជន​ទូទៅ​មិនទាន់​យល់ច្បាស់​ពី​ការប្រើ​វណ្ណយុត្តិ គោមូត្រ (៚) នេះ​នៅឡើយ​ទេ​។ តើ​សម្តេចព្រះសង្ឃរាជ ជួន ណាត ពន្យល់​ពី​ការប្រើ​វណ្ណយុត្តិ​នេះ​បែបណា​ទៅ​?



​វណ្ណយុត្តិ គោមូត្រ (៚) ឬ​ទឹកនោមគោ មាន​សណ្ឋាន​ស្រដៀង​នឹង​កង្កាញ់​ទឹកនោមគោ សម្រាប់​ប្រើ នៅ​ចុង​ប្រយោគ ឬ​សេចក្តី​បញ្ចប់ ដែល​ចប់​អស់​សេចក្តី ឬ​ម្យ៉ាងទៀត​សម្រាប់​ប្រើ​ក្នុង​ទី​ចប់​ស្រេច​នៃ​កាព្យ​។ ប៉ុន្តែ​ចំនួន​អ្នក​ប្រើ​វណ្ណយុត្តិ គោមូត្រ (៚) សឹងតែ​លែងមាន​អ្នក​ប្រើ​ទៅហើយ ដោយ​គេ​ជំនួស​ជា​ខណ្ឌសញ្ញា​(​។​) ឬ​ខណ្ឌ​ចប់​(៕)​ទៅវិញ ព្រោះ​គេ​យល់ថា ងាយស្រួល​សរសេរ ជាង​វណ្ណយុត្តិ (៚)៕


© រក្សាសិទ្ធិដោយ thmeythmey.com