ជាតិ
សេដ្ឋកិច្ច
៥​ខែ​ដើមឆ្នាំ​២០១៨ កម្ពុជា​នាំ​អង្ករ​ចេញ​ជាង​២៤​ម៉ឺន​តោន ដោយ​ថយចុះ​ជិត​៧​ភាគរយ​
08, Jun 2018 , 12:14 pm        
រូបភាព
​រយៈពេល​៥​ខែ​ដើមឆ្នាំ​២០១៨​នេះ កម្ពុជា​នាំ​អង្ករ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​បាន​ចំនួន ២៤០,២១៩​តោន  ។ ចំនួន​នេះ​ធ្លាក់ចុះ ៦.៨​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៧ ដែល​កម្ពុជា​បាន​នាំចេញ​អង្ករ​បាន ២៥៧,៦៣៧​តោន​។ នេះ​បើតាម​តួលេខ​ពី​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ​សម្រាប់​បំពេញបែបបទ​នាំចេញ​អង្ករ​។



​ក្នុងចំណោម​បរិមាណ​អង្ករ​នាំចេញ​ខាងលើ មាន​ទៅកាន់​សហភាព​អឺរ៉ុប​ចំនួន​១២០,២៣៤​តោន  តំបន់​អាស៊ាន​ចំនួន ២៤,៤១១​តោន និង​តំបន់​ផ្សេងទៀត​ចំនួន​៩៥,៥៧៤​តោន​។​
​ដោយឡែក ប្រទេស​ដែល​នាំ​អង្ករ​ចូល​ច្រើនជាងគេ​ពី​កម្ពុជា គឺ​ប្រទេស​ចិន មាន​ចំនួន​៦១,៥៧៨​តោន (​លេខ​១) ប្រទេស​បារាំង មាន​ចំនួន​៣៣,០៧៧​តោន (​លេខ​២) និង​ប្រទេស​ម៉ាឡេស៊ី មាន​ចំនួន​១៧,១២០​តោន (​លេខ​៣)៕


Tag:
 អង្ករ
© រក្សាសិទ្ធិដោយ thmeythmey.com