ជាតិ
ពន្ធដារ រើស​បុគ្គលិក​ជាច្រើន​រយ​នាក់ ក្នុងឆ្នាំនេះ
09, Jun 2018 , 8:19 am        
រូបភាព
​អគ្គនាយកដ្ឋាន​ពន្ធដា​រ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានចេញ​សេចក្តីជូនដំណឹង ស្តីពី ការប្រឡងប្រជែង ជ្រើសរើស​បេក្ខជន​ចូល​បម្រើ​ការងារ​ប្រភេទ​ក្របខ័ណ្ឌ (​ក​) ចំនួន​៤៦៧​នាក់​។ ការដាក់​ពាក្យសុំ​ប្រឡង នឹង​ផុតកំណត់​ត្រឹម​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៨​។​

 
​បេក្ខជន ដែល​អាចដាក់​ពាក្យ​ចូល​ប្រឡង​បាន រួមមាន មន្ត្រីរាជការ និស្សិត ពី​វិស័យ​ឯកជន ឬ​សាធារណជន​ទូទៅ ដែលមាន​កម្រិត​បណ្តុះបណ្តាល​ចាប់ពី​ថ្នាក់​បរិញ្ញាបត្រ ឡើងទៅ ដោយមាន​សិក្សា​លើ​មុខវិជ្ជា​សេដ្ឋកិច្ច ហិរញ្ញវត្ថុ សវនកម្ម ធនាគារ ពាណិជ្ជ​សាស្ត្រ និតិ​សាស្ត្រ រដ្ឋបាល​ធុរកិច្ច និង​ព័ត៌មានវិទ្យា ជាដើម​។​
 
​បេក្ខជន​អាចដាក់​ពាក្យ​សុំចូល​ប្រឡង​បាន​តាម​ប្រព័ន្ធ Online  ដោយ​ចូលទៅ​កាន់​អាសយដ្ឋាន http://www.pd.mef.gov.khhttp://www.tax.gov.khhttp://www.efi.mfe.gov.kh ។ ក្នុងករណី​បេក្ខជន​ណា ពុំ​យល់ច្បាស់​ពី​នីតិវិធី នៃ​ការចុះឈ្មោះ​តាម Online បេក្ខជន អាចទាក់ទង ទៅកាន់​មន្ត្រី​ទាំង​៣​កន្លែង គឺ​នៅ​វិទ្យាស្ថាន​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, នៅ​នាយកដ្ឋាន​បុគ្គលិក នៃ​អគ្គលេខាធិការដ្ឋាន ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​នៅ​សាលា​ជាតិ​ពន្ធដារ នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​៕

© រក្សាសិទ្ធិដោយ thmeythmey.com