ពីនេះ ពីនោះ
ព័ត៍មានសុខភាព
បុរស​ប្រយ័ត្ន​ឲ្យ​មែនទែន ចំពោះ​ក្រពេញ​ប្រូ​ស្តា​ត ប្រសិនបើ​មាន ...
11, Jun 2018 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រពេញ​ប្រូ​ស្តា​តរីក​ធំ គឺជា​ពាក្យ​វេជ្ជសាស្ត្រ ដើម្បី​ពិពណ៌នា​អំពី​លក្ខណៈ​ដែល​ក្រពេញ​ប្រូ​ស្តា​តរីក​ធំ ហើយ​ជា​ស្ថានភាព​មួយ​អាច​ប៉ះពាល់​ដល់​របៀប​ដែល​អ្នក​បញ្ចេញ​ទឹកនោម​។​

 
​ក្រពេញ​ប្រូ​ស្តា​តរីក​ធំ ជា​រឿង​ធម្មតា​ចំពោះ​បុរស​ដែលមាន​អាយុ​លើសពី ៥០ ឆ្នាំ​។ វា​មិនមែនជា​មហារីក ហើយ​វា​មិនមែនជា​ការគំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​សុខភាព​នោះទេ​។​
​រោគសញ្ញា​នៃ​ការរីក​ក្រពេញ​ប្រូ​ស្តា​ត​
 
​ក្រពេញ​ប្រូ​ស្តា​ត គឺជា​ក្រពេញ​តូច​មួយ​ដែល​ស្ថិតនៅក្នុង​ឆ្អឹងត្រគាក រវាង​លិង្គ និង​ប្លោកនោម​។​
 
​ប្រសិនបើ​ក្រពេញ​ប្រូ​ស្តា​តរីក​ធំ វា​អាចដាក់​សម្ពាធ​លើ​ប្លោកនោម និង​ទ្វារ​នោម (​បំពង់​ទឹកនោម​ដែល​ឆ្លងកាត់​)​។​
 
​វា​អាច​ប៉ះពាល់​ដល់​ការ​បត់ជើងតូច​របស់​អ្នក ហើយ​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​នានា​ផងដែរ ៖
 
1.    ការលំបាក​ក្នុងការ​ចាប់​នោម​
 
2.    អ្នក​ត្រូវ​ទៅ​នោម​ញឹកញាប់​
 
3.    ការលំបាក​ក្នុងការ​សម្អាត​ប្លោកនោម ឬ​នោម​ឲ្យ​អស់ពី​ប្លោកនោម​។​
 
​ចំពោះ​បុរស​មួយចំនួន រោគសញ្ញា គឺ​ស្រាល និង​មិនចាំបាច់​ព្យាបាល​ទេ ប៉ុន្តែ ចំពោះ​អ្នកដទៃ​ពួកគេ​អាចមាន​បញ្ហា​ធ្ងន់ធ្ងរ​ទៅវិញ​។​
​បុរស​ជាច្រើន​បារម្ភ​ថា ការ​ដែលមាន​ក្រពេញ​ប្រូ​ស្តា​តរីក​ធំ មានន័យថា​ពួកគេ​មានការ​កើនឡើង​ហានិភ័យ​នៃ​ការវិវត្ត​ទៅជា​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​។ នេះ​មិនមែនជា​ករណី​ដែល​អ្នក​ត្រូវ​បារម្ភ​នោះទេ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com