ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
រថយន្ត
អន្តរជាតិ
អ្នកគាំទ្រវ័យចំណាស់ម្នាក់របស់អាល្លឺម៉ង់ បើកត្រាក់ទ័រទៅមើល World Cup នៅរុស្ស៊ី
11, Jun 2018 ,
7:39 pm
រូបភាព
×
ដោយ:
ធីតា
លោក Hubert Wirth អាយុ៧០ឆ្នាំ បានសម្រេចធ្វើដំណើរដ៏វែងឆ្ងាយតាមរយៈត្រាក់ទ័រ ពីក្រុង Pforzheim ប្រទេសអាល្លឺម៉ង់ ទៅកាន់ក្រុងមូស្គូ ប្រទេសរុស្ស៊ី ដើម្បីគាំទ្រក្រុមជម្រើសជាតិខ្លួននៅ World Cup។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មានរុស្ស៊ី ABW.BY ដែលបានតាមថតសកម្មភាពរបស់អ្នកគាំទ្រអាល្លឺម៉ង់ដ៏ស្មោះស្ម័គ្ររូបនេះ។
អមដំណើរដោយសុនខមួយក្បាល លោក Hubert Wirth ចំណាយពេលប្រមាណ១០ថ្ងៃ តាមរយៈការបើកត្រាក់ទ័រដែលផលិតនៅឆ្នាំ១៩៣៦ ជាមួយនឹងល្បឿន៣០គីឡូម៉ែត្រក្នុង១ម៉ោង។ លោកបានបើកឆ្លងព្រំដែនក្រុង Minsk ប្រទេសបេឡារុស កាលពីថ្ងៃព្រហស្បតិ៍ ទី៧ខែមិថុនា។
នៅមុនឆ្លងកាត់ព្រំដែន អាជ្ញាធរដឹកជញ្ជូននៅតំបន់របស់បេឡារុស បានផ្តល់សំបុត្រពិសេសមួយដល់លោក Wirth គឺសំបុត្រ BelToll ដែលអាចឲ្យលោកធ្វើដំណើរលើគ្រប់ផ្លូវទាំងអស់ដោយមិនបាច់បង់ថ្លៃ សម្រាប់ដំណើរឆ្ពោះទៅទស្សនាការប្រកួត World Cup នៅរុស្ស៊ី ជាពិសេសការប្រកួតរបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់។
ដំណើររបស់លោក Wirth ទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយមនុស្សជាច្រើនទៅស្វាគមន៍លោក និងនាំគ្នាថតរូបអនុស្សាវរីយ៍ក្បែរត្រាក់ទ័ររបស់លោក៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
World Cup
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម