ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកជំនាញ​សង្គម​៖ កុមារ​អាច​ក្លាយជា​អ្នករងគ្រោះ បើ​អាណាព្យាបាល​បណ្ដោយ​ឲ្យ​លេង​ហ្វេ​ស​ប៊ុ​ក​ច្រើន​
11, Jun 2018 , 5:31 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កុមារ​អាច​ក្លាយជា​ជនរងគ្រោះ បើសិនជា​គេ​ចាប់ផ្ដើម​លេង​បណ្ដាញ​សង្គម​នៅ​អាយុ​ក្មេង​ពេក​។ នេះ​បើតាម​ការលើកឡើង​រប​ស់ ប៉ា ច័ន្ទ​រឿន ប្រធាន​មជ្ឈមណ្ឌល​ទស្សនវិជ្ជា​អនុវត្ត និង​សីលធម៌​កម្ពុជា ដែល​បន្ថែមថា មូលហេតុ​ដែល​នាំ​កុមារ​រងគ្រោះ ដោយសារ​បណ្ដាញ​សង្គម​មានរឿង​រ៉ាវ​ជាច្រើន​ដែល​ត្រូវបាន​ចែករំលែក ដោយ​មិនមាន​ទាន់​មានច្បាប់​គ្រប់គ្រង​ច្បាស់លាស់​។



​សម្រាប់​លោក ប៉ា ច័ន្ទ​រឿង អ្វីដែល​គួរ​ឲ្យ​បារម្ភ​នៅពេលដែល​ក្មេង​បានឃើញ​ទង្វើ​មិនល្អ​ណាមួយ ដូចជា​រូបភាព​ហិង្សា ឬ​រូបភាព​អាសអាភាស​នោះ ពួកគេ​អាច​ចងចាំ​ទុក ឬ​យកទៅអនុវត្ត​នៅពេល​ណាមួយ ។ «​កុមារ​ប្រៀបដូចជា​ក្រដាស​ ស​មួយ​សន្លឹក នៅពេលដែល​គេ​ស្ថិតនៅ​ក្នុងសង្គម​បែបណា​មួយ នោះគេ​នឹង​ងាយស្រួល​ក្នុងការ​ចម្លង​តាម ដែលជា​ហេតុ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សង្គម ក៏ដូចជា​អនាគត​របស់​ពួកគេ​ទាំងមូល​»​។ នេះ​ជាការ​លើកឡើង​របស់លោក ប៉ា ច័ន្ទ​រឿន ដែល​ស្នើ​ឲ្យ​អាណាព្យាបាល​គ្រប់រូប ហាម​កុមារ​ក្រោម​អាយុ​១៦​ឆ្នាំ ប្រើប្រាស់​បណ្ដាញ​សង្គម​។​

​ដើម្បី​ជ្រាប​ពី​​ដំណោះស្រាយ ថា​តើ​អាណាព្យាបាល​គួរ​ធ្វើ​បែបណាខ្លះ ជាមួយ​កុមារ​តូចៗ និង​បណ្ដាញ​សង្គម សូម​លោក អ្នកនាង ស្ដាប់​នូវ​កិច្ច​សម្ភាស​រវាង​កញ្ញា ថា​ន រស្មី អ្នកព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​លោក ប៉ា ច័ន្ទ​រឿន ដូចតទៅ​៖





Tag:
 ហ្វេ​ស​ប៊ុ​ក​
 ​ច្បាប់​
 ​សីលធម៌​
 ​កុមារ
© រក្សាសិទ្ធិដោយ thmeythmey.com