ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាលនឹងស្នើចិនធ្វើផ្លូវ កោះកុង-ថ្មដា-សំឡូត តម្លៃ២០០លានដុល្លារ
× ពោធិ៍សាត់៖ រដ្ឋាភិបាលនឹងស្នើរដ្ឋាភិបាលចិនផ្ដល់ប្រភពថវិកាសាងសង់ផ្លូវក្រាលកៅស៊ូតភ្ជាប់ពីខេត្តកោះកុង ទៅឃុំថ្មដា ខេត្តពោធិ៍សាត់ និងស្រុកសំឡូត ខេត្តបាត់ដំបង។ នេះបើតាមការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីសម្ពោធឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៦ នៅថ្ងៃទី១១ខែមិថុនា។
នៅក្នុងពិធិខាងលើនេះ សម្ដេច ហ៊ុន សែន បានថ្លែងទៅកាន់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាថា៖«យើងខ្ញុំនឹងដាក់គម្រោងមួយជាគម្រោងអាទិ៍ភាព ដើម្បីស្នើសុំការគាំទ្រជាបេក្ខភាពគម្រោងសម្រាប់ឆ្នាំនេះ និងឆ្នាំក្រោយ ទៅលើការតភ្ជាប់ផ្លូវពីកោះកុង ទៅថ្មដា និងទៅកាន់សំឡូត។
គម្រោងស្ថាបនាផ្លូវ កោះកុង-ថ្មដា-សំឡូត មានប្រវែងផ្លូវជិត ២០០គីឡូម៉ែត្រ ហើយត្រូវបានប៉ាន់ស្មានការចំណាយថវិកាប្រមាណ ២០០លានដុល្លារអាមេរិក។ នេះបើតាមសម្ដេច ហ៊ុន សែន ។
សម្ដេចនាយករដ្ឋមន្ត្រី បន្ថែមថា គម្រោងក្នុងភូមិសាស្ត្រខាងលើនេះ គឺជាផ្នែកមួយដ៏សំខាន់ដែលត្រូវអភិវឌ្ឍន៍ ដើម្បីតភ្ជាប់ព្រំដែនកម្ពុជា និងថៃ ខណៈដែលផ្លូវជុំវិញទីតាំងនេះ ត្រូវបានភាគីចិនសាងសង់រួចទៅហើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com