ជាតិ
១០​ថ្ងៃ ដើមខែ​មិថុនា មនុស្ស​ស្លាប់​៤០​នាក់ និង​របួស​១២៧​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​
12, Jun 2018 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ត្រឹមតែ​រយៈពេល ១០​ថ្ងៃ ដើមខែ​មិថុនា ឆ្នាំ​២០១៨ គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​កើតឡើង ៧៦​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៤០​នាក់ និង​របួស​សរុប ១២៧​នាក់​។ នេះ​បើតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការ​នគរបាល​ជាតិ​។​



​បើតាម​នាយកដ្ឋាន​ខាង​លើ មូលហេតុ​គ្រោះថ្នាក់​ចរាចរណ៍ បណ្ដាលមកពី បើកបរ​លើស​ល្បឿន​កំណត់ បើកបរ​ក្នុងស្ថានភាព​ស្រវឹង វ៉ា​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់ បើកបរ​មិន​ប្រកាន់​ស្ដាំ មិន​គោរព​សិទ្ធិ​អាទិភាព​គ្នា បត់​ឆ្វេង​-​ស្ដាំ បើកបរ​ពេល​ងងុយដេក និង​កត្តា​យាន្ត​ជាដើម​។​

​បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា នៃ​ខែឧសភា គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ខែមិថុនា បាន​ថយចុះ ២​លើក តែ​មនុស្ស​ស្លាប់ កើន​៤​នាក់ និង​របួស​កើន ១៨​នាក់​៕


Tag:
 គ្រោះថ្នាក់​ចរាចរណ៍​-​ស្លាប់​-​របួស
© រក្សាសិទ្ធិដោយ thmeythmey.com