កីឡាជាតិ
ជាតិ
សូ​ហ្វ​តិ​ន្នី​ស​ដណ្តើមបាន​មេដាយ​ចំនួន​៧ ពី​ការប្រកួត World Tour នៅ​ថៃ​
12, Jun 2018 , 11:51 am        
រូបភាព
ដោយ:
​ក្រោយ​ប្រកួត​អស់​រយៈ​ជិត​១​សប្តាហ៍ ក្រុម​អត្ត​ព​លិ​ក​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​ដណ្តើមបាន​មេដាយ​ចំនួន​៧ ពី​ព្រឹត្តិការណ៍ The 4th Agel World Tour Soft Tennis Championship នៅ​ទីក្រុង​ប៉ា​តា​យ៉ា​ប្រទេស​ថៃ​។ ប្រតិភូ​កីឡា​សូ​ហ្វ​តិ​ន្នី​ស ដែល​នាំ​ដោយ​លោក ជា ប៊ុនហេង អនុប្រធាន​ទី​១​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា បាន​នាំ​មេដាយ​ទាំងនេះ​មកដល់​មាតុភូមិ​កាលពី​យប់​ថ្ងៃទី​១១ ខែមិថុនា​។

 


​ក្រុម​អត្ត​ព​លិ​ក​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​បានឈ្នះ​មេដាយមាស​១ ប្រាក់​២ និង​សំ​រឺ​ទ្ធ​៤ ពី​ការប្រកួត The 4th Agel World Tour Soft Tennis Championship ក្រោយ​ប្រកួត​អស់​រយៈពេល​៥​ថ្ងៃ​ចាប់ពី​ថ្ងៃទី​៧-១១ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ផា​តា​យ៉ា ប្រទេស​ថៃ​។ មេដាយមាស​ដណ្តើមបាន​ដោយ​កីឡាករ សាយ សុចិ​ត្រា លើ​វិញ្ញាសា​វាយ​ឯកត្តជន​អាយុ​ក្រោម​១៥​ឆ្នាំ រីឯ​មេដាយប្រាក់​ទាំងពីរ​រក​បាន​ដោយ​កីឡាការិនី ម៉េ​ត ម៉ា​រី​យ៉ាន លើ​វិញ្ញាសា​វាយ​ឯកត្តជន​នារី​អាយុ​ក្រោម​១៥ និង​អាយុ​ក្រោម​១៨​ឆ្នាំ​។



​ចំណែក​មេដាយ​សំរឹទ្ធ​ទាំង​៤​រកបាន​ដោយ​កីឡាការិនី បូ ទីង​ហ៊ុយ លើ​វិញ្ញាសា​វាយ​ឯកត្តជន​នារី​អាយុ​ក្រោម​១៥​ឆ្នាំ​, កីឡាករ ច​ន ម៉ា​ដា លើ​វិញ្ញាសា​វាយ​ឯកត្តជន​បុរស​អាយុ​ក្រោម​២១​ឆ្នាំ និង​លើ​វិញ្ញាសា​វាយ​ជា​ក្រុម​បុរស និង​ក្រុម​នារី​។ ប្រតិភូ​កីឡា​សូ​ហ្វ​តិ​ន្នី​ស ដែល​នាំ​ដោយ​លោក ជា ប៊ុនហេង អនុប្រធាន​ទី​១​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា បាន​នាំ​មេដាយ​ទាំងនេះ​មកដល់​មាតុភូមិ​កាលពី​យប់​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៨ ដោយ​ធ្វើដំណើរ​តាម​រថយន្តក្រុង​។

​សម្រាប់​ការប្រកួត​នេះ សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​បាន​បញ្ជូន​កីឡាករ​កីឡាការិនី​ចំនួន​១៣​រូប​(​ស្រី​៨​រូប​)​ឲ្យ​ចូលរួម ដែល​ដឹកនាំ​ដោយ​លោក ជា ប៊ុនហេង អនុប្រធាន​ទី​១​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​។ រាល់​ការចំណាយ​ថ្ងៃ​ធ្វើដំណើរ ស្នាក់នៅ និង​ហូបចុក ជា​បន្ទុក​របស់​សហព័ន្ធ​ទាំងស្រុង​។ បើ​យោងតាម​លោក ជា ប៊ុនហេង សម្រាប់​ការប្រកួត​រយៈពេល​៥​ថ្ងៃនេះ សហព័ន្ធ​ចំណាយ​អស់​ថវិកា​ប្រមាណ​ជា​១​ម៉ឺន​ដុល្លារ​៕ 





Tag:
 សូ​ហ្វ​តិ​ន្នី​ស​
  ជា សែន​វិស្សុត​
  World Tour
© រក្សាសិទ្ធិដោយ thmeythmey.com