ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល​ប្រកាស​ផ្អាក​គម្រោង​សង់​ផ្លូវ​ពី​កំពង់ធំ ទៅ​កំពង់ឆ្នាំង​មួយ​ខ្សែ​
12, Jun 2018 , 7:39 pm        
រូបភាព
ដោយ:
​កំពង់ធំ​៖ ប្រមុខ​រដ្ឋាភិបាល​សម្ដេច ហ៊ុន សែន បានប្រកាស​ផ្អាក​គម្រោង​សិក្សា​សាងសង់​ផ្លូវ​ត​ភ្ជាប់​ពី​ខេត្តកំពង់ធំ ទៅ​ខេត្តកំពង់ឆ្នាំង​មួយ​ខ្សែ ដោយ​ត្រូវ​លើក​គម្រោង​ទៅ​ពេល​ក្រោយ ព្រោះ​មិន​ចង់​ឲ្យ​ប៉ះពាល់​ដល់​ប្រជា​ល​រដ្ឋ​ដែល​ធ្វើដំណើរ ឬ​ប្រកប​របរ​លើ​ផ្ទៃ​ទឹក​ទន្លេសាប​។ សម្ដេច​បាន​ថ្លែង​បែបនេះ​នៅក្នុង​ពិធី​ដាក់​ឲ្យ​ដំណើរការ​កំណាត់​ផ្លូវជាតិ​លេខ​៦ នៅ​ថ្ងៃទី​១១​ខែមិថុនា​។​



​សូម​ស្ដាប់​ប្រសាសន៍​សម្ដេច ហ៊ុន សែន ខាងក្រោម​នេះ ៖




​ក្នុង​កម្មវិធី​មួយ​កន្លងមក ប្រមុខ​រដ្ឋាភិបាល​សម្ដេច ហ៊ុន សែន ធ្លាប់​ប្រកាសថា​នឹង​សាងសង់​ផ្លូវ​ចំនួន​ពីរ​ខ្សែ ដែល​មួយ​ខ្សែ​ត​ភ្ជាប់​ពី​ខេត្តកំពង់ធំ​ទៅ​ខេត្តក្រចេះ ហើយ​គម្រោង​នេះ​ត្រូវបាន​រដ្ឋាភិបាល​ដាក់​ស្នើសុំ​ប្រភព​ថវិកា​ពី​រដ្ឋាភិបាល​ចិន​រួចហើយ​។

​ឯ​ផ្លូវ​មួយ​ខ្សែ​ទៀត​ត​ភ្ជាប់​ពី​ខេត្តកំពង់ធំ ទៅ​ខេត្តកំពង់ឆ្នាំង ដែល​ត្រូវ​ឆ្លងកាត់​ទន្លេសាប ហើយ​ត្រូវបាន​ប៉ាន់​ស្មានថា​អាច​ចំណាយ​ថវិកា​ស្ថាបនា​ជាង ១០០​លាន​ដុល្លារ​។ ប៉ុន្តែ​ផ្លូវ​មួយ​ខ្សែ​នេះ ត្រូវបាន​រដ្ឋាភិបាល​ប្រកាស​ផ្អាក​គម្រោង​ទៅវិញ ដោយ​ការសាងសង់​ផ្លូវ ស្ពាន ក្នុងភូមិ​សាស្ត្រ​នេះ ទាមទារ​ការសិក្សា​ល្អិតល្អន់ ដើម្បី​ធានា​មិន​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ ដែល​ធ្វើដំណើរ និង​ប្រកប​របរ​លើ​ផ្ទៃ​ទឹក​ទន្លេសាប​៕



Tag:
 ផ្លូវ
© រក្សាសិទ្ធិដោយ thmeythmey.com