​ក្រសួងបរិស្ថាន គាំទ្រ​គម្រោង​សង់រោង​ចក្រ​ផលិត​ស្ពាន់​តម្លៃ​៣០​លាន​ដុល្លារ នៅ​ក្រុងព្រះសីហនុ​

ជាតិ
សេដ្ឋកិច្ច
​ក្រសួងបរិស្ថាន គាំទ្រ​គម្រោង​សង់រោង​ចក្រ​ផលិត​ស្ពាន់​តម្លៃ​៣០​លាន​ដុល្លារ នៅ​ក្រុងព្រះសីហនុ​
13, Jun 2018 , 7:59 am         1861
រូបភាព
កិច្ចប្រជុំពិនិត្យ ​និងពិភាក្សា លើកម្រោងសាងសង់រោងចក្រផលិតស្ពាន់ របស់ក្រុមហ៊ុន CAMBODIAN CHAOTHUO MINING & METALLURGY CO., LTD
កិច្ចប្រជុំពិនិត្យ ​និងពិភាក្សា លើកម្រោងសាងសង់រោងចក្រផលិតស្ពាន់ របស់ក្រុមហ៊ុន CAMBODIAN CHAOTHUO MINING & METALLURGY CO., LTD
​ក្រសួងបរិស្ថាន បានសម្រេច​គាំទ្រ​ដល់​ក្រុមហ៊ុន CAMBODIAN CHAOTHUO MINING & METALLURGY CO., LTD ក្នុង​គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្ពាន់ សារធាតុ​សំណ ស័ង្កសី និង​អាស៊ីត​ស៊ុ​ល​ផួ​រិច នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ដែលមាន​ទុនវិនិយោគ​ចំនួន ៣០​លាន​ដុល្លារ​។


​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួងបរិស្ថាន លោក សា​បូ អូ​ហ្សា​ណូ រដ្ឋលេខាធិការ​នៃ​ក្រសួងបរិស្ថាន បាន​ពិនិត្យ និង​ផ្តល់យោបល់​លើ​របាយការណ៍​វាយតម្លៃ​ហេតុ ដែល​ប៉ះពាល់​បរិស្ថាន និង​សង្គម​ពេញលេញ (ESIA) លើ​គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្ពាន់ សំណ ស័ង្កសី និង​អាស៊ីត​ស៊ុ​ល​ផួ​រិច លើ​ផ្ទៃដី​ទំ ៧,៤៨​ហិកតា នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ របស់​ក្រុមហ៊ុន CAMBODIAN CHAOTHUO MINING & METALLURGY CO., LTD​។​

​ការពិនិត្យ និង​ពិភាក្សា​នេះ បាន​ផ្តោតលើ​៦​ចំណុច​សំខាន់ៗ រួមមាន ១. ការគ្រប់គ្រង​លើ​ការនាំ​ចូល ទុកដាក់​វត្ថុធាតុដើម និង​សារ​ធាតុគីមី ២. ផែនការ​ប្រើប្រាស់​ទឹក ៣. ការគ្រប់គ្រង​គុណភាព​ខ្យល់ (​ឧស្ម័ន ធូលី​) ៤.​ការ​គ្រប់​គ្រង់​សំណល់​រឹង​-​រាវ  ៥.​ខ្សែសង្វាក់​ផលិតកម្ម និង​៦. បញ្ហា​សុខភាព និង​សុវត្ថិភាព​ការងារ​។​

​ក្រោយពី ពិនិត្យ និង​ពិភាក្សា​រួចមក  ក្រសួង បា​នស​ម្រ​ច​គាំទ្រ​គម្រោង​សាងសង់​រោងចក្រ​ផលិត​ស្ពាន់ សំណ ស័ង្កសី និង​អាស៊ីត​ស៊ុ​ល​ផួ​រិច នៅ​ខេត្ត​ព្រះសីហនុ និង​តម្រូវ​ឲ្យ​ក្រុមហ៊ុន​កែលម្អ​របាយការណ៍​វាយតម្លៃ​ហេតុ ដែល​នាំ​ឲ្យ​ប៉ះពាល់​បរិស្ថាន និង​សង្គម​ពេញលេញ​នេះ ក្នុង​រយៈពេល ៣០​ថ្ងៃ យ៉ាងយូរ​។​

​សូម​រម្លឹកថា ក្រុមហ៊ុន​ខាងលើនេះ ត្រូវបាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ចេញ​ច្បាប់​អនុញ្ញាត​ឲ្យ​បើក​រោងចក្រ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ខេត្ត​ព្រះសីហនុ កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៨ កន្លងទៅ ៕


Tag:
 ព្រះសីហនុ​
  បរិស្ថាន​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev123next