ពីនេះ ពីនោះ
រូបត្លុក
គីម​-​ត្រាំ លើក​អាវុធ​នុយក្លេអ៊ែរ​ដល់​តុ​បាយ​ថ្ងៃត្រង់ មុន​សម្រេចបាន​សេចក្តីថ្លែងការណ៍​រួម​?
13, Jun 2018 , 10:21 am        
រូបភាព
​កម្មវិធី និង​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ជាចំណុចស្នូលតែមួយគត់ដែលត្រូវបាន​គេ​យក​ដា​ក់លើ​តុ​ចរចា​ក្នុងជំនួប​ប្រវត្តិសាស្ត្រ​រវាង​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន និង​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ ម្សិលមិញ​។ ការចរចា​ចំណាយពេល​ពេញ​មួយ​ព្រឹក ហើយ​មេដឹកនាំ​ទាំងពីរ​ត្រូវ​បន្ត​យក​អាវុធ​នុយក្លេអ៊ែរ​ដាក់​លើ​តុ​បាយ​ថ្ងៃត្រង់​ថែមទៀត មុននឹង​ឯកភាព​ចេញ​សេចក្តីថ្លែងការណ៍​រួមគ្នា​បញ្ចប់​កិច្ចប្រជុំ​។



​ទោះជា​បែបនេះ​ក្តី កិច្ចប្រជុំ​នេះ​ក៏បាន​ធ្វើ​ឲ្យ​មានការ​យល់ឃើញ​ផ្សេង​គ្នាច្រើន​។ លោក ត្រាំ ខ្លួនឯង​អះអាងថា វា​ជា​កិច្ចប្រជុំ​ដ៏​ជោគជ័យ​មួយ​ដែល​នាំ​ឲ្យ​មានការ​រំសាយ​អាវុធ​ពេញលេញ​ផង​នៅពេល​ខាងមុខ​។ ប៉ុន្តែ​អ្នកតាមដាន​ស្ថានការណ៍​ខ្លះ​បែរជា​ចាត់ទុកថា កិច្ចប្រជុំ​ពិសេស​ដែល​ចំណាយលុយ​ច្រើន​លាន​ដុល្លារ​នេះ​មិនមាន​ន័យ​អ្វី​ទេ ព្រោះ​សេចក្តីថ្លែងការណ៍​មាន​លក្ខណៈ​ទូទៅ និង​មិន​ចែង​ចំណុច​ស្នូល​ជាក់លាក់​ឡើយ​។ តើ​ជំនួប​នេះ​ពិតជា​ត្រួសត្រាយ​ផ្លូវ​ឲ្យ​មានការ​រំសាយ​អាវុធ​មែន ឬ​យ៉ាងណា​?

 
រូបភាពដោយ៖ ចាន់ ភីតធ័រ។ ភីតធ័រ ជាអ្នករចនារូបភាព និងគំនូរជីវចល។ 

© រក្សាសិទ្ធិដោយ thmeythmey.com