ពីនេះ ពីនោះ
រូបត្លុក
គីម-ត្រាំ លើកអាវុធនុយក្លេអ៊ែរដល់តុបាយថ្ងៃត្រង់ មុនសម្រេចបានសេចក្តីថ្លែងការណ៍រួម?
×
កម្មវិធី និងអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងជាចំណុចស្នូលតែមួយគត់ដែលត្រូវបានគេយកដាក់លើតុចរចាក្នុងជំនួបប្រវត្តិសាស្ត្ររវាងមេដឹកនាំកំពូលកូរ៉េខាងជើង គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ម្សិលមិញ។ ការចរចាចំណាយពេលពេញមួយព្រឹក ហើយមេដឹកនាំទាំងពីរត្រូវបន្តយកអាវុធនុយក្លេអ៊ែរដាក់លើតុបាយថ្ងៃត្រង់ថែមទៀត មុននឹងឯកភាពចេញសេចក្តីថ្លែងការណ៍រួមគ្នាបញ្ចប់កិច្ចប្រជុំ។
ទោះជាបែបនេះក្តី កិច្ចប្រជុំនេះក៏បានធ្វើឲ្យមានការយល់ឃើញផ្សេងគ្នាច្រើន។ លោក ត្រាំ ខ្លួនឯងអះអាងថា វាជាកិច្ចប្រជុំដ៏ជោគជ័យមួយដែលនាំឲ្យមានការរំសាយអាវុធពេញលេញផងនៅពេលខាងមុខ។ ប៉ុន្តែអ្នកតាមដានស្ថានការណ៍ខ្លះបែរជាចាត់ទុកថា កិច្ចប្រជុំពិសេសដែលចំណាយលុយច្រើនលានដុល្លារនេះមិនមានន័យអ្វីទេ ព្រោះសេចក្តីថ្លែងការណ៍មានលក្ខណៈទូទៅ និងមិនចែងចំណុចស្នូលជាក់លាក់ឡើយ។ តើជំនួបនេះពិតជាត្រួសត្រាយផ្លូវឲ្យមានការរំសាយអាវុធមែន ឬយ៉ាងណា?
រូបភាពដោយ៖ ចាន់ ភីតធ័រ។ ភីតធ័រ ជាអ្នករចនារូបភាព និងគំនូរជីវចល។ © រក្សាសិទ្ធិដោយ thmeythmey.com