ជាតិ
លោក ស៊ុន ចាន់ថុល ប្រាប់​មន្ត្រីក្រោមឱវាទ​ថា​«​ត្រូវ​ដើរ​ពិនិត្យ​មើលផ្លូវ មិនត្រូវ​ជិះ​រថយន្ត​មើលផ្លូវ​នោះទេ​»
13, Jun 2018 , 3:15 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បាន​ណែនាំ​ដល់​មន្ត្រី​បច្ចេកទេស​ក្រោម​ឱវាទ​ថា​៖«​ត្រូវ​ដើរ​ពិនិត្យ​មើលផ្លូវ មិនត្រូវ​ជិះឡាន​មើលផ្លូវ​នោះទេ​»​។



​លោក ស៊ុន ចាន់ថុល បាន​ក្រើនរំលឹក​ដល់​មន្ត្រី​របស់​ក្រសួង​សាធារណការ​ដូចនេះ ក្នុង​ឱកាសលោក​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​លើ​ការសាងសង់​កំណាត់​ផ្លូវជាតិ​លេខ ៥៨ នៅ​ថ្ងៃទី​១២​ខែមិថុនា​។

​ហើយ​ការណែនាំ​នេះ​ត្រូវ​បានលើកឡើង ខណៈដែល​លទ្ធផល​នៃ​ការចុះ​ត្រួតពិនិត្យ​ផ្លូវ​ដោយ​លោក ស៊ុន ចាន់ថុល បាន​រកឃើញថា​មាន​បញ្ហា​បច្ចេកទេស​ខ្លះ ចំពោះ​ការសាងសង់​កំណាត់​ផ្លូវជាតិ​លេខ ៥៨ ដោយ​ក្រុមហ៊ុន​ចិន​។ លោក​រដ្ឋមន្ត្រី បាន​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ម៉ៅការ​សាងសង់ និង​ក្រុមហ៊ុន​ប្រឹក្សា​បច្ចេកទេស ត្រូវ​កែសម្រួល​លក្ខណៈ​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ធ្វើ​ឲ្យ​ផ្លូវ​នេះ​មានគុណ​ភាពរឹងមាំ​៕


Tag:
 ផ្លូវ
© រក្សាសិទ្ធិដោយ thmeythmey.com