ជាតិ
លោក ស៊ុន ចាន់ថុល ប្រាប់មន្ត្រីក្រោមឱវាទថា«ត្រូវដើរពិនិត្យមើលផ្លូវ មិនត្រូវជិះរថយន្តមើលផ្លូវនោះទេ»
× ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានណែនាំដល់មន្ត្រីបច្ចេកទេសក្រោមឱវាទថា៖«ត្រូវដើរពិនិត្យមើលផ្លូវ មិនត្រូវជិះឡានមើលផ្លូវនោះទេ»។
លោក ស៊ុន ចាន់ថុល បានក្រើនរំលឹកដល់មន្ត្រីរបស់ក្រសួងសាធារណការដូចនេះ ក្នុងឱកាសលោកអញ្ជើញចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសលើការសាងសង់កំណាត់ផ្លូវជាតិលេខ ៥៨ នៅថ្ងៃទី១២ខែមិថុនា។
ហើយការណែនាំនេះត្រូវបានលើកឡើង ខណៈដែលលទ្ធផលនៃការចុះត្រួតពិនិត្យផ្លូវដោយលោក ស៊ុន ចាន់ថុល បានរកឃើញថាមានបញ្ហាបច្ចេកទេសខ្លះ ចំពោះការសាងសង់កំណាត់ផ្លូវជាតិលេខ ៥៨ ដោយក្រុមហ៊ុនចិន។ លោករដ្ឋមន្ត្រី បានតម្រូវឲ្យក្រុមហ៊ុនម៉ៅការសាងសង់ និងក្រុមហ៊ុនប្រឹក្សាបច្ចេកទេស ត្រូវកែសម្រួលលក្ខណៈបច្ចេកទេសឲ្យបានត្រឹមត្រូវ ដើម្បីធ្វើឲ្យផ្លូវនេះមានគុណភាពរឹងមាំ៕
© រក្សាសិទ្ធិដោយ thmeythmey.com